កូវីដ-១៩
មន្ត្រីជាន់ខ្ពស់ ទីស្តីការគណៈរដ្ឋមន្ត្រី ចាក់វ៉ាក់សាំងAstraZeneca ២ ដូសរួចហើយ តេស្តមានវិជ្ជមានកូវីដ១៩
ទីស្តីការគណៈរដ្ឋមន្ត្រីនៅថ្ងៃទី១៣ ខែឧសភា បានប្រកាសថាលោកជំទាវ មាសសាឯម ដានី រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រីមានវិជ្ជមានកូវីដ១៩។
លោកជំទាវ មានវ័យ៧១ឆ្នាំ បានទៅចាក់វ៉ាក់សាំងកូវីដ១៩ AstraZeneca (Covishield) ដូសទី២នៅមន្ទីរពេទ្យកាល់ម៉ែត។
ទីស្តីការគណៈរដ្ឋមន្ត្រីប្រាប់ថាលោកជំទាវ ចាប់ផ្តើមមិនស្រួលខ្លួននៅថ្ងៃទី៦-៧ ខែឧសភា និងបានធ្វើតេស្តនៅថ្ងៃទី១២ ខែឧសភា នៅគេហដ្ឋានរបស់ខ្លួន នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ហើយរកឃើញលទ្ធផលវិជ្ជមាន។
ទីស្តីការគណៈរដ្ឋមន្ត្រីបញ្ជាក់ថាចាប់តាំងពីថ្ងៃទី១៤ខែមេសា លោកជំទាវ មាសសាឯម ដានី មិនបានមកបំពេញការងារនៅទីស្តីការគណៈរដ្ឋមន្ត្រីទេ។ ហើយថាចំពោះអ្នកពាក់ព័ន្ធផ្ទាល់ជាមួយលោកជំទាវ ត្រូវយកសំណាកនៅតាមទីតាំងដែលក្រសួងសុខាភិបាលបានកំណត់ដូចជា មន្ទីរពេទ្យខ្មែរ-សូវៀត, វិទ្យាល័យបាក់ទូក វិទ្យាល័យបឹងត្របែក មណ្ឌលសុខភាពចាក់អង្រែក្រោមជាដើម។
ដោយឡែក ចំពោះអ្នកពាក់ព័ន្ធប្រយោលជាមួយលោកជំទាវត្រូវធ្វើចត្តាឡីស័កនៅផ្ទះ ១៤ថ្ងៃ និងតាមដានសុខភាពខ្លួនឯងដោយគោរពតាមវិធានសុខភាពសុខាភិបាល៕

អត្ថបទ៖ ឡេង ដេត
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១០ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ


