Connect with us

កូវីដ-១៩

អ្នកសារព័ត៌មានទូរទស្សន៍អាស៊ីអាគ្នេយ៍ បានស្លាប់ក្រោយឆ្លងកូវីដ១៩

បានផុស

នៅ

បុគ្គលិក​ទូរទស្សន៍​អាស៊ីអាគ្នេយ៍​ និង​ជា​អ្នក​សារ​ព័ត៌មាន​ លោក​ អ៊ុក សំអាង បាន​ស្លាប់​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​ឧសភា​ ឆ្នាំ​២០២១នេះ​ បន្ទាប់​​ពី​សម្រាក​ព្យា​បាល​ជំ​ងឺ​កូវីដ​១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភព​ពីបុគ្គលិក​អាស៊ីអាគ្នេយ៍ សុំ​មិន​បញ្ចេញ​ឈ្មោះ​ បាន​ឱ្យ​ដឹង​ថា “គ្រូពេទ្យ​ប្រាប់​ប្រពន្ធគាត់ ( អ៊ុក សំអាង) លោក​ អ៊ុក សំអាង អស់​កូវីដ​ហើយ តែ​សួត​មួយ​ចំហៀង​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ កាលពី​៣​ថ្ងៃ​មុន​គាត់​ក្រោក​បាន​ធម្មតា​ បន្ទាប់​ពីសន្លប់​កាល​ពី​ខែមុន​ ក្រោយ​មក​ពេទ្យ​ប្រាប់​ថា​ឱ្យ​ដូរ​ថ្នាំ​ដើម្បី​ព្យា​បាល​បាន​មួយ​ថ្ងៃ​ស្រាប់​តែ​គាត់​សន្លប់​ម្តង​ទៀត​រយៈ​ពេល​២​ថ្ងៃ​ទើប​ស្លាប់”។

ប្រភពពីអតីតបុគ្គលិកបម្រើការងារនៅទូរទស្សន៍អាស៊ីអាគ្នេយ៍ បានឱ្យដឹងថា​ ការឆ្លងជំងឺកូវីដរបស់លោក គឺផ្តើមចេញពីជំងឺគ្រុនពោះវៀន ហើយទៅដេកពេទ្យឯកជនព្យាបាល ចេញមកផ្ទះវិញក៏ឆ្លងតែម្តង គួបផ្សំគាត់មានជំងឺទឹកនោមផ្អែមផង។

ចំពោះមូលហេតុនៃការស្លាប់មិនទាន់មានការបញ្ជាក់ជាផ្លូវការណ៍ពីក្រសួងសុខាភិបាលនៅឡើយទេ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ កាល​ពី​ខែ​មេសា​បាន​ប្រកាស​ឱ្យ​អ្នក​ពាក់​ព័ន្ធ​នឹង​បុគ្គលិក​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ចាប់​ពី​ថ្ងៃ​ទី ០១​ខែមេសា ដល់​ថ្ងៃ​ទី១៤ ខែ​មេសា ឆ្នាំ​២០២១ ត្រូវ​ដាក់​ខ្លួន​ដោយ​ឡែក និង​តាម​ដាន​សុខ​ភាព​របស់​ខ្លួន បន្ទាប់​ពី​រក​ឃើញ​​បុគ្គលិក​បម្រើ​ការងារ​នៅ​ទី​នេះ​រក​ឃើញ​វិជ្ជមាន​កូវីដ​១៩៕ អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៦ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

ជីវិតកម្សាន្ដ១ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម