កូវីដ-១៩
ប្រកាសបងប្អូន ខណ្ឌចំការមន ខណ្ឌ៧មករា ខណ្ឌច្បារអំពៅ អាចទៅចាក់វ៉ាក់សាំងបាន ចាប់ពីថ្ងៃ២៥ឧសភាតទៅ
ភ្នំពេញ៖ សាលារាជធានីភ្នំពេញបានប្រកាស ឲ្យពលរដ្ឋចាប់ពីអាយុ១៨ឆ្នាំឡើងទៅ រស់នៅក្នុងខណ្ឌចំការមន ខណ្ឌ៧មករា និងខណ្ឌច្បារអំពៅ ទៅទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ‑១៩ សម្រាប់ដូសទី១ ចាប់ពីថ្ងៃទី២៥ខែឧសភាដល់ថ្ងៃទីថ្ងៃទី០៧ខែមិថុនាឆ្នាំ២០២១ និងសម្រាប់ដូសទី២ចាប់ពីថ្ងៃទី៨ខែមិថុនាដល់ថ្ងៃទី២១ខែមិថុនាឆ្នាំ ២០២១ តាមការអញ្ជើញរបស់អាជ្ញាធរមូលដ្ឋាន។

យោងតាមសេចក្តីជួនដំណឹងរបស់សាលារាជធានីភ្នំពេញ ចុះថ្ងៃទី២៣ឧសភានេះបានឲ្យដឹងថា ប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង រស់នៅទាំង៣ខណ្ឌខាងលើ អាចទៅទទួលវ៉ាក់សាំងនៅតាមទីតាំងដូចខាងក្រោម។
ខណ្ឌចំការមន៖
-អ្នករស់នៅសង្កាត់ផ្សារដើមថ្កូវ ត្រូវចាក់នៅសាលាបឋមសិក្សា អ្នកឧកញ៉ាមហាភក្តី ហ៊ុន នាង បឹងត្របែកខាងត្បូង និងវិទ្យាល័យ ហ៊ុនសែនប៊ុនរ៉ានី ផ្សារដើមថ្កូវ
-សង្កាត់ទូលទំពូងទី១ ចាក់នៅនៅវិទ្យាល័យ ទួលទំពូង
-សង្កាត់ទួលទំពូងទី២ ចាក់នៅសាលាបឋមសិក្សា អ្នកឧកញ៉ាមហាភក្តី ហ៊ុន នាង ទួលទំពូងទី២
-សង្កាត់បឹងត្របែក ចាក់នៅសាលាបឋមសិក្សា អ្នកឧកញ៉ាមហាភក្តី ហ៊ុននាង បឹងត្របែកខាងកើត
-សង្កាត់ទន្លេបាសាក់ ចាក់នៅសាលាបឋមសិក្សាសុធារស និងវិទ្យាល័យបឹងត្របែក
ខណ្ឌ៧ មករា៖
-អ្នករស់នៅ សង្កាត់បឹងព្រលិតនិងសង្កាត់វាលវង់ ត្រូវចាក់នៅ សាលាបឋមសិក្សា សំពៅមាស
-សង្កាត់មនោរម្យ សង្កាត់អូឫស្សីទី ២និងសង្កាត់អូឬស្សីទី៣ ចាក់នៅសាលាបឋមសិក្សាបាក់ទូកមណ្ឌល១ សង្កាត់អូឬស្សីទី១ សង្កាត់អូឬស្សីទី៤និងសង្កាត់មិត្តភាព ចាក់នៅសាលាបឋមសិក្សាបាក់ទូកបណ្ឌល២
ខណ្ឌច្បារអំពៅ៖
-អ្នករស់នៅសង្កាត់ច្បារអំពៅទី១ ចាក់នៅសាលាបឋមសិក្សាច្បារអំពៅទី១
-សង្កាត់ច្បារអំពៅទី២ ចាក់នៅវត្តពោធិ៍ព្រះបាត្រហៅវត្តច្បារអំពៅ
-សង្កាត់និរោធ ចាក់នៅវិទ្យាល័យច្បារអំពៅ ទីលានកីឡាបុរីប៉េងហួតនិងសាលាបឹងឈូកប្រជុំវង្ស
-សង្កាត់ព្រែកប្រា ចាក់នៅអនុវិទ្យាល័យព្រែកប្រាលើ
-សង្កាត់វាលស្បូវចាក់នៅសាលាបឋមសិក្សាវាលស្បូវ
-សង្កាត់ព្រែកឯងចាក់នៅវិទ្យាល័យព្រែកឯង
-សង្កាត់ក្បាលកោះ ចាក់នៅសាលាបឋមសិក្សាយកបាត្រ
-សង្កាត់ព្រែកថ្មីចាក់នៅវិទ្យាល័យព្រែកថ្មី
បើតាមសាលារាជធានីភ្នំពេញ ដើម្បីជំរុញការចាក់វ៉ាក់សាំងឲ្យបានលឿននិងឆាប់រហ័ស សម្រាប់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវយុទ្ធនាការជាតិចាក់វ៉ាក់សាំងការពារជំងឺកូវីដ‑១៩ ដោយប្រើប្រាស់កម្លាំងសរុបនិងមធ្យោបាយសរុបរបស់ជាតិ សំដៅបង្កើតឲ្យមានភាពស៊ាំសហគមន៍ទប់ទល់នឹងការឆ្លងរាលដាលនៃជំងឺកូវីដ‑១៩។
ផ្អែកតាមផែនការមេសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងប្រជាពលរដ្ឋទាំងអស់ ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅនៅក្នុងរាជធានីភ្នំពេញនិងទទួលបានការចាក់វ៉ាក់សាំងគ្រប់គ្នាៗទៅតាមកម្មវិធីជំហានការងារយ៉ាងយូរ បំផុតក្នុងអំឡុងខែមិថុនាឆ្នាំ២០២១ ។
រហូតមកដល់ពេលនេះសាលារាជធានីភ្នំពេញ កំពុងតែសម្រុកវ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋចំនួន៨ខណ្ឌរួមមាន ខណ្ឌមានជ័យ, ខណ្ឌដង្កោ, ខណ្ឌកំបូល, ខណ្ឌពោធិ៍សែនជ័យ, ខណ្ឌឫស្សីកែវ ខណ្ឌទួលគោក ខណ្ឌបឹងកេងកង និងខណ្ឌសែនសុខ ។


សាលារាជធានីភ្នំពេញសូមក្រើនរំលឹកនិងអំពាវនាវសារជាថ្មីម្ដងទៀតចំពោះប្រជាពលរដ្ឋដែលត្រូវទទួលយកវ៉ាក់សាំងការពារជំងឺកូវីដ‑១៩ ត្រូវរក្សាឲ្យបានជាដាច់ខាតនូវគម្លាតសុវត្ថិភាពសង្គមពាក់ម៉ាសតម្រងជួរចៀសវាងការឈរប្រជ្រៀតគ្នាណែនណាន់តាន់តាប់ដោយត្រូវប្រកាន់ភ្ជាប់ការចូលរួមអនុវត្តនូវវិធានការរដ្ឋាភិបាលនិងវិធានការ៣ការពារនឹង៣កុំរបស់សម្ដេចអគ្គមហាសេនាបតីជោហ៊ុនសែនហ៊ុនសែនដោយឈរលើស្មារតីស្រឡាញ់ជាតិសហគមន៍គ្រួសារនិងអាយុជីវិតផ្ទាល់ខ្លួនក្នុងឆន្ទៈរួមគ្នាជាធ្លុងមួយដើម្បីឈានទៅកាត់ផ្ដាច់និងលុបបំបាត់ការឆ្លងរាលដាលជំងឺកូវីដ‑១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈឆ្នាំ២០២១នៅរាជធានីភ្នំពេញឲ្យបានឆាប់ៗខាងមុខនេះ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៧ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា១១ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


