Connect with us

កូវីដ-១៩

វៀតណាម ប្រកាសរកឃើញអ្នកឆ្លងកូវីដ ១១១ករណី ព្រឹកនេះ

បានផុស

នៅ

ក្រសួងសុខាភិបាលវៀតណាម បានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន ១១១ករណីទៀតនៅព្រឹកថ្ងៃអង្គារនេះ ដោយក្នុងនោះ មានពាក់កណ្តាល ជាប់ពាក់ព័ន្ធទៅនឹងបេសកកម្មសាសនាមួយ ក្នុងទីក្រុងហូជីមិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីក្រុងនេះ បានកត់ត្រាអ្នកជំងឺចំនួន ៥១នាក់ ហើយពួកគេទាំងអស់សុទ្ធតែជាប់ទាក់ទងទៅនឹងបេសកកម្ម Revival Ekklesia ដែលជាក្រុមជំនុំគ្រិស្តសាសនា មានមូលដ្ឋាននៅខណ្ឌ Go Vap ដែលជាចង្កោមផ្ទុះកូវីដ ធំបំផុតមិនធ្លាប់មាននៅក្នុង ហូជីមិញ។

ករណីនៅសេសសល់ ដែលត្រូវបានគេរាយការណ៍នៅព្រឹកថ្ងៃអង្គារនេះ គឺក្នុងខេត្ត Bac Giang និងខេត្ត Bac Ninh ដែលជាសួនឧស្សាហកម្ម មានបណ្តុំរោងចក្របរទេសធំៗ។

នៅ Bac Giang អ្នកជំងឺចំនួន៤៥នាក់ គឺមានទំនាក់ទំនងជាមួយចង្កោមផ្ទុះនៅឯសួនឧស្សាហកម្មរបស់ខ្លួន​ ហើយពួកគេទាំងអស់ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ក មុនពេលធ្វើតេស្តវិជ្ជមាន។

គួរបញ្ជាក់ថា ក្នុងរយៈពេលត្រឹមតែមួយខែនៃរលកទី៤ ប្រទេសវៀតណាមបានកត់ត្រានូវករណីឆ្លងចំនួន ៤,៣៥៧ករណីនៅក្នុង ខេត្តក្រុងចំនួន៣៦ ក្នុងចំណោមខេត្តក្រុងទាំង៦៣របស់ខ្លួន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖​ VN Express

ចុចអាន៖ វៀតណាម ផ្អាកជើងហោះហើរអន្តរជាតិចូលទីក្រុង ហាណូយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម