កូវីដ-១៩
គ្រូពេទ្យមកដឹកសពស្ត្រីឆ្លងជំងឺកូវីដទាំងយប់ តែអារម្មណ៍ប្រជាពលរដ្ឋនៅតែភ័យខ្លាច
ភ្នំពេញ៖ គ្រាន់តែរថយន្តដឹកសពមកដល់ច្រកចូលផ្ទះសពស្ត្រី ដែលស្លាប់ដោយជំងឺកូវីដ១៩មក ធ្វើឲ្យប្រជាពលរដ្ឋផ្អើលឈុល ព្រោះអារម្មណ៍របស់ពួកគាត់នៅភ័យខ្លាចរហូតដេកលែងលក់។
តាមសេចក្តីរាយការណ៍ពីលោក ឈឹម សាមិ មេភូមិជ្រោយបាសាក់បានឲ្យកម្ពុជាថ្មីដឹងថា កាលពីវេលាម៉ោង៧យប់ថ្ងៃទី១ខែមិថុនានេះ រថយន្តរបស់ក្រុមគ្រូពេទ្យបានមកដឹកសពស្ត្រីម្នាក់ឈ្មោះ ង្វៀង ធីវេថាន់ អាយុ៦២ឆ្នាំ ដែលដេកស្លាប់ក្បែរផ្ទះក្នុងភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ បន្ទាប់ពីគ្រូពេទ្យធ្វើតេស្តសំណាកសពទើបលទ្ធផលបញ្ជាក់ថាសពស្ត្រីខាងលើមានវិជ្ជមានកូវីដ១៩។


លោកមេភូមិជ្រោយបាសាក់បានបន្តថា អ្វីដែលលោកឈឺក្បាល សឹងតែបិទទូរសព្ទ័ចោលនោះគឺដោយសារបងប្អូនប្រជាពលរដ្ឋ ដែលរស់ក្បែរផ្ទះស្ត្រីដែលស្លាប់នោះបានខលមករូបលោកឲ្យពន្លឿនការដឹកយកសពចេញឲ្យលឿន ព្រោះខ្លាចឆ្លងជំងឺដ៏សាហាវនេះដល់កូនចៅនិងអ្នកភូមិ។ អ្វីដែលប្រជាពលរដ្ឋលោក មានការជ្រួលច្របល់ខ្លាំងនោះ ព្រោះស្ត្រី ង្វៀង ធីវាថាន់ ស្លាប់តាំងពីវេលាម៉ោង២រសៀលថ្ងៃទី៣១ខែឧសភា បន្ទាប់ពីកូនចៅរៀបចំដឹកទៅមន្ទីរពេទ្យ តែបានផុតដង្ហើម ដោយមិនទាន់បានដាក់លើម៉ូតូយកទៅមន្ទីរពេទ្យ។

លុះដល់ម៉ោង៣រសៀលថ្ងៃដដែល គ្រូពេទ្យចុះមកពិនិត្យសំណាករកឃើញមានវីជ្ជមានកូវីដ១៩ និងហាមមិនឲ្យប៉ះពាល់សពតាំងពីម៉ោង៣រសៀល រហូតដល់ស្អែកឡើងថ្ងៃទី១ខែមិថុនា សពប្រែជះក្លិនស្អុយព្រោះគ្មានថ្នាំចាក់ការពារកុំឲ្យធំក្លិននោះ។ ក្នុងនោះក៏មានការជ្រួលច្របល់តាំងពីព្រឹកថ្ងៃទី១ខែមិថុនា រហូតដល់ម៉ោង៧យប់ ទើបរថយន្តរបស់គ្រូពេទ្យមកដឹកយកសពទៅបូជាទាំងពុំមានព្រះសង្ឃ និងតាអាចារ្យឲ្យធម៌បន្តិចឡើយ។ មកដល់ព្រឹកថ្ងៃទី២ខែមិថុនានេះប្រជាពលរដ្ឋកំពុងភ័យខ្លាចឆ្លងជំងឺដ៏កាចសាហាវនេះពីសពស្ត្រីខាងលើរួមទាំងក្រុមគ្រួសារសព ដែលកំពុងដើរពេញភូមិ៕
អត្ថបទ៖ នរា
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


