កូវីដ-១៩
ស្ថានទូតអាមេរិកបញ្ជាក់មានបុគ្គលិកវិជ្ជមានកូវីដ-១៩
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់ កម្ពុជាថ្មី នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១នេះថា ថ្មីៗនេះបុគ្គលិកស្ថានទូតម្នាក់បានធ្វើតេស្តវិជ្ជមានកូវីដ-១៩។

លោក Chad Roedemeier មន្ត្រីអ្នកនាំពាក្យស្ថានទូតអាមេរិក បានបញ្ជាក់បន្ថែមថា បុគ្គលិកស្ថិតនៅក្នុងការធ្វើចត្តាឡីស័កដាច់ពីគ្នាយ៉ាងតឹងរ៉ឹង និងទទួលបានការយកចិត្តទុកដាក់ខាងវេជ្ជសាស្ត្រសមស្រប។
ជាមួយគ្នានេះ អ្នកនាំពាក្យស្ថានទូតអាមេរិករូបនេះ អះអាងថា ស្ថានទូតកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរសុខាភិបាលកម្ពុជាដើម្បីធានាថា ស្ថានទូតបំពេញបាននូវរាល់តម្រូវការសុខភាពរបស់រដ្ឋាភិបាលដើម្បីការពារការរីករាលដាលនៃការឆ្លងមេរោគកូវីដ-១៩។

លោក Chad Roedemeier បានបញ្ជាក់ថា ស្ថានទូតមិនអាចបង្ហាញព័ត៌មានលម្អិតរបស់បុគ្គលិកដែលឆ្លងជំងឺបន្ថែមទៀតទេ ដោយលោកលើកឡើងថា នេះជាបញ្ហាឯកជនភាព។
គួរបញ្ជាក់ថា អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានប្រកាសលើទំព័រហ្វេសបុកផ្លូវការនៅ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១នេះថា មន្ត្រីសន្តិសុខរបស់ស្ថានទូតអាមេរិកម្នាក់វិជ្ជមានកូវីដ១៩ ដែលមន្ត្រីសន្តិសុខរូបនោះបានចាក់វ៉ាក់សាំង Pfizer ដូសទី២ រួចរាល់បានជាង២សប្ដាហ៍៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


