កូវីដ-១៩
ថៅកែលក់ម៉ូតូ និងរថយន្ត នៅខណ្ឌច្បារអំពៅ សង្ស័យឆ្លងកូវីដ-១៩ ពីភ្ញៀវ និងមានអ្នកពាក់ព័ន្ធច្រើនទៀត
ភ្នំពេញ៖ ថៅកែលក់ម៉ូតូ និងរថយន្តដែលមានទីតាំងស្ថិតនៅក្បែអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅផ្ទះលេខ១៣៩ ផ្លូវ៦២៨ ភូមិព្រែក សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានឆ្លងជំងឺកូវីដ-១៩ ទាំងប្រពន្ធ និងកូនស្រីសង្ស័យឆ្លងតាមភ្ញៀវមកទិញលក់ម៉ូតូ និងរថយន្ត និងមានអ្នកពាក់ព័ន្ធច្រើនទៀត។

យោងតាមសេចក្តីរាយការណ៍ពីលោក ពៅ ហួត ចៅ សង្កាត់ច្បារអំពៅទី១បានឲ្យ កម្ពុជាថ្មី ដឹងនៅព្រឹកថ្ងៃទី៧ ខែមិថុនានេះថា ថៅកែលក់ម៉ូតូ និងរថយន្ត ឈ្មោះ ម៉ៅ ស៊ាងលីម ពិតជាឆ្លងជំងឺកូវីដ-១៩ ទាំងប្រពន្ធ និងកូនក្រមុំប្រាកដមែនហើយពេលនេះកំពុងសម្រាកពេទ្យ។

លោក ពៅ ហួត បានបញ្ជាក់ថា ថ្មីៗនេះប្រជាពលរដ្ឋនាំគ្នានិយាយតៗគ្នាថា ថៅកែរូបនេះបានស្លាប់ហើយ ប៉ុន្តែធាតុពិតគាត់មិនអីទេ។ ចំពោះអ្នកពាក់ពន្ធ័នឹងថៅកែលក់ និងទិញរថយន្ត ម៉ូតូខាងលើគឺអាចមានច្រើន ដូចជាអតិថិជនមកទិញលក់ម៉ូតូរថយន្ត ពិសេសបុគ្គលិកផ្នែកធនាគារដែលមកទូទាត់ប្រាក់កម្ចីដែលអតិថិជនមកបង់រំលោះជាដើម។ ក្នុងនោះនៅទីតាំងឃ្លាំងរថយន្តមានបើកលក់ភេសជ្ជៈដែលមានភ្ញៀវជាច្រើនចូលពិសារយ៉ាងកុះករ។

លោកបានសំណូមពរអ្នកពាក់ព័ន្ធនឹងថៅកែខាងលើ បើមានអាការៈមិនស្រួលសូមរួសរាន់ទៅពិនិត្យសំណាកឲ្យបានលឿនបំផុតចៀសវាងធ្ងន់ធ្ងរមិនអាចជួយសង្រ្គោះបានឡើយ៕
អត្ថបទ៖ នរា

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?