Connect with us

កូវីដ-១៩

ខេត្តរតនគិរី រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន២នាក់ រួមទាំងទារកអាយុ៧ខែមកពីភ្នំពេញ

បានផុស

នៅ

ខេត្តរតនគិរី៖ រដ្ឋបាលខេត្តរតនគិរីបានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់អំពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ពីរនាក់ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែល “កម្ពុជាថ្មី” ទទួលបាននៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១នេះ។
ក្នុងសេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា អ្នកជំងឺកូវីដ-១៩ ពីរនាក់រួមមាន ទី១ឈ្មោះ រដ្ឋ សម័យ ភេទស្រី អាយុ២៧ឆ្នាំជនជាតិខ្មែរ រស់នៅសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ទី២ឈ្មោះ អាង សុខឃៀង អាយុ៧ខែ ត្រូវជាកូនរបស់ឈ្មោះ ឡៃ ស្រីពេជ្រ ដែលបានរកឃើញវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១។

បច្ចុប្បន្ន អ្នកវិជ្ជាមាន និងអ្នកពាក់ព័ន្ធត្រូវបានបញ្ជូនទៅព្យាបាល និងធ្វើចត្តាឡីស័កនៅវិទ្យាល័យត្រពាំងក្រហម ស្ថិតនៅភូមិ៣ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។

សូមបញ្ជាក់ថា អ្នកឆ្លងជំងឺកូវីដ-១៩ចំនួន២០នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន៨នាក់ និងអ្នកកំពុងសម្រាកព្យាបាលចំនួន១២នាក់ នៅមណ្ឌលចត្តាឡីស័កវិទ្យាល័យត្រពាំងក្រហម៕

អត្ថបទ៖ វុទ្ធឦសាន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម