កូវីដ-១៩
៦ ខេត្តកំពុងផ្ទុះឆ្លងធ្ងន់ធ្ងរ មួយថ្ងៃឆ្លងជិត ៣០ នាក់ កោះកុងឆ្លងជាង ១០០ នាក់
៦ ខេត្តកំពុងមានករណីផ្ទុះឆ្លងក្នុងទ្រង់ទ្រាយធំក្នុងសហគមន៍ ដែលមានពាក់ព័ន្ធគ្នា រហូតមានការបិទភូមិឃុំមួយចំនួន។តួលេខ ៧ ថ្ងៃចុងក្រោយ ខេត្តទាំង ៦ សរុបចូលគ្នាមានអ្នកឆ្លងជិត ១ ពាន់នាក់ ខណៈជនរងគ្រោះមួយចំនួនមិនទាន់អាចកំណត់អត្តសញ្ញាណបាននៅឡើយ។
>ព្រៃវែង
ព្រៃវែងជាខេត្តមួយជាប់ព្រំដែនវៀតណាម។ ខេត្តជាជង្រុកស្រូវលេខមួយ មានការផ្ទុះរាលដាល១០ ស្រុក ហើយស្រុកដែលធ្ងន់ធ្ងរមានស្រុកស្វាយអន្ទរ និងព្រះស្តេចដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ១។
តួលេខអ្នកឆ្លងនៅខេត្តព្រៃវែងរយៈពេល ០៧ ថ្ងៃចុងក្រោយ៖
១៥ មិថុនា -៥៦ នាក់
១៤ មិថុនា -៣៣ នាក់
១៣ មិថុនា -៣៩នាក់
១២ មិថុនា -២០ នាក់
១១ មិថុនា -៣៨ នាក់
១០ មិថុនា -៤២ នាក់
០៩ មិថុនា -៤០ នាក់
>កំពត
ដោយឡែកខេត្តកំពតក៏រងគ្រោះធ្ងន់ធ្ងរផងដែរពាក់ព័ន្ធកាស៊ីណូនៅស្រុកកំពង់ត្រាច ដែលមកដល់ពេលនេះមានអ្នកឆ្លងរាប់រយនាក់។
តួលេខអ្នកឆ្លងនៅខេត្តកំពតរយៈពេល ០៧ ថ្ងៃចុងក្រោយ៖
១៥ មិថុនា – ២៩ នាក់
១៤ មិថុនា -៨១ នាក់
១៣ មិថុនា -៥៥ នាក់
១២ មិថុនា -៣៣ នាក់
១១ មិថុនា -៣២ នាក់
១០ មិថុនា -៣៤ នាក់
០៩ មិថុនា -៤៩ នាក់
>សៀមរាប
ខេត្តសៀមរាប កំពុងរិតបន្តឹងនិងដាក់ភូមិសាស្រ្ដមួយចំនួនជាតំបន់ក្រហម ដូចជានៅឃុំកំពង់ឃ្លាំង ដែលពាក់ព័ន្ធអាហារដ្ឋានមួយកន្លែងនៅស្រុកជីក្រែង ដែលអាជ្ញាធរអះអាងជាប្រភពនៃការចម្លងកូវីដ១៩។
តួលេខអ្នកឆ្លងនៅខេត្តសៀមរាបរយៈពេល ០៧ ថ្ងៃចុងក្រោយ៖
១៥ មិថុនា – ១២ នាក់
១៤ មិថុនា -៣៥ នាក់
១៣ មិថុនា -៣៦ នាក់
១២ មិថុនា -៥៣ នាក់
១១ មិថុនា -២៧ នាក់
១០ មិថុនា -៤៥ នាក់
០៩ មិថុនា -៤៩ នាក់
>បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ដែលជាប់ព្រំដែនថៃមានការផ្ទុះនៅក្រុងប៉ោយប៉ែតលើបុគ្គលិកបរទេសនិងខ្មែររាប់រយនាក់។ តំបន់ប៉ោយប៉ែតជាប្លុកកាស៊ីណូ និងច្រកចេញចូលជាមួយប្រទេសថៃ ដែលជាទីប្រជុំជនដ៏កុះករប្រមូលផ្តុំដោយអាជីវកម្មនិងការរកស៉ីរបស់អ្នកវិនិយោគជាតិនិងអន្តរជាតិជាច្រើន។
តួលេខអ្នកឆ្លងនៅខេត្តបន្ទាយមានជ័យរយៈពេល ០៧ ថ្ងៃចុងក្រោយ៖
១៥ មិថុនា – ៤៥ នាក់
១៤ មិថុនា -៤៤ នាក់
១៣ មិថុនា -៣៥ នាក់
១២ មិថុនា (មិនមានរបាយការណ៍)
១១ មិថុនា -៣៤ នាក់
១០ មិថុនា -៣៧នាក់
០៩ មិថុនា -៣៥ នាក់
>កំពង់ចាម
ខេត្តកំពង់ចាម បានរកឃើញការឆ្លងពាក់ព័ន្ធលើកម្មកររាប់សិបនាក់។ គិតត្រឹមថ្ងៃ ១៥ មិថុនា ២០២១ ខេត្តកំពង់ចាមមានតួលេខអ្នកឆ្លងសរុប ១២៨១ នាក់ ជាសះស្បើយ ៨២៥ នាក់ កំពុងសម្រាកព្យាបាល ៤៥៦ នាក់។
តួលេខអ្នកឆ្លងនៅខេត្តកំពង់ចាមរយៈពេល ០៧ ថ្ងៃចុងក្រោយ៖
១៥ មិថុនា – ៣២ នាក់
១៤ មិថុនា -១៩ នាក់
១៣ មិថុនា -២១ នាក់
១២ មិថុនា -៣៩ នាក់
១១ មិថុនា -៣៨ នាក់
១០ មិថុនា -២០ នាក់
០៩ មិថុនា -១៨ នាក់
>កោះកុង
ចំណែកកោះកុងទើបមានការផ្ទុះចូលសហគមន៍ទ្រង់ទ្រាយធំប៉ុន្មានថ្ងៃមុននេះ។ កាលពីថ្ងៃ ១៤ មិថុនា អាជ្ញាធរបានរកឃើញអ្នកពាក់ព័ន្ធ ១៦១ នាក់ ឆ្លងកូវីដ ហើយបើអត្តសញ្ញាណគឺជាពលរដ្ឋនៅក្រុងខេមរភូមិន្ទជាពិសេសនៅភូមិចាំយ៉ាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីម៉ា។
តួលេខអ្នកឆ្លងនៅខេត្តកោះកុងរយៈពេល ០៧ ថ្ងៃចុងក្រោយ៖
១៥ មិថុនា – ៦២ នាក់
១៤ មិថុនា -១៦១ នាក់
១៣ មិថុនា -១២ នាក់
១២ មិថុនា -០ នាក់
១១ មិថុនា -០៤ នាក់
១០ មិថុនា -០៥ នាក់
០៩ មិថុនា -០១ នាក់
គួរបញ្ជាក់ថា កម្ពុជាមានតួលេខអ្នកឆ្លងប្រចាំថ្ងៃក្នុងរង្វង់ ៥០០ ទៅ ៦០០ នាក់។ រាជធានីភ្នំពេញនៅតែកន្លែងផ្ទុះឆ្លងរាលដាលធ្ងន់ធ្ងរ ជាពិសេសនៅតំបន់ប្លុករោងចក្រច្រើនមានខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ។បើតាមរបាយការណ៍ប្រចាំថ្ងៃឃើញថា ខេត្តមានចំនួន ០៦ មានការផ្ទុះឆ្លងក្នុងកម្រិតព្រួយបារម្ភ ខណៈខេត្តខ្លះបានចាត់វិធានការបិទខ្ទប់ភូមិដ្ឋានមួយចំនួន ដោយសារមានការឆ្លងពាក់ព័ន្ធគ្នា មិនអាចកំណត់អត្តសញ្ញាណបាន៕
អត្ថបទ៖ ប៊ុណ្ណារ៉ា

-
ព័ត៌មានជាតិ២៤ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ