កូវីដ-១៩
កម្មកររោងចក្រនៅស្រុក បរិបូណ៌ ២២ នាក់ វិជ្ជមានកូវីដ១៩
ប្រធានមន្ទីរសុខាភិបាល ខេត្តកំពង់ឆ្នាំង លោក ប្រាក់ វ៉ុន បានឱ្យដឹងថា កម្មកររោងចក្រចំនួន ២២ នាក់រកឃើញវិជ្ជមានកូវីដ១៩ តាមរយៈឧបករណ៍តេស្តរហ័ស ក្នុងចំណោម ៧៨នាក់ ដែលបម្រើការងារនៅរោងចក្រ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោក ប្រាក់ វ៉ុន បានបញ្ជាក់ថានេះគ្រាន់តែជាព័ត៌មានបឋមប៉ុណ្ណោះមិនទាន់យកជាផ្លូវការទេ ដោយយើងត្រូវបញ្ជូនសំណាកពួកគាត់យកទៅវិទ្យាស្ថានប៉ាស្ទ័រក្រុងភ្នំពេញបន្តទៀត។

ដោយឡែកអ្នក មានវិជ្ជមានខាងលើនេះយើងនឹងរៀបចំឲ្យពួកគាត់សម្រាកព្យាបាលនៅក្នុងស្រុកបរិបូណ៌តែម្ដង។ ចំ ណែកអ្នកអវិជ្ជមានត្រូវឱ្យធ្វើចត្តាឡីស័កនៅ ក្នុងមណ្ឌលចិត្តាឡីស័ក ក្នុងស្រុកបរិបូណ៌។
ដោយឡែក លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង និងប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ឱ្យដឹងថា ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំងចំនួន ៨១៨នាក់ បានទៅធ្វើជាកម្មកររោងចក្រនៅស្រុកក្រគរ ខេត្តពោធិ៍សាត់៕

អត្ថបទ៖ ឈៀងថារិទ្ធ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


