កូវីដ-១៩
លោកស្រី ឱ វណ្ណឌីន បង្ហាញការព្រួយបារម្ភ ស្ថានភាពឆ្លងកូវីដ-១៩ នៅកម្ពុជាបច្ចុប្បន្ន
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១នេះ បានផ្ដល់អត្ថបទមួយដល់ កម្ពុជាថ្មី ដែលមានចំណងជើងថា “ការចេះខ្លចជំងឺកូវីដ-១៩ និងមិនមើលស្រាលវីរុសកូវីដ-១៩ គឺដើម្បីការពារអាយុជីវតខ្លួនឯង”។

អត្ថបទនោះបានបង្ហាញពីការរកឃើញបញ្ហារាតត្បាតយ៉ាងខ្លាំងពីវីរុសកូវីដ-១៩ លើសាកលលោក ពិសេសវីរុសបំប្លែងថ្មី គឺពពួក B.1.17 (Alpha) និងពពួក B.1.617.2(Delta) ដែលការចម្លងរបស់វាមានសភាពលឿន និងខ្លាំង និងត្រូវបានរកឃើញពពួក B.1.617.2(Delta) នៅកម្ពុជាចំនួន៧ករណីទៅហើយ។
ជាមួយគ្នានេះ លោកស្រី ឱ វណ្ណឌីន ក៏បានបង្ហាញពីការរកឃើញអ្នកឆ្លងថ្មីជំងឺកូវីដ១៩ និងអ្នកស្លាប់ប៉ុន្មានថ្ងៃចុងក្រោយនេះមានចំនួនឆ្លងជិត៨០០នាក់ក្នុងមួយថ្ងៃ ដែលតួលេខនេះគួរឱ្យមានការព្រួយបារម្ភ។
លោកស្រីបានសង្កេតឃើញថា ប្រជាពលរដ្ឋភាគច្រើនខ្លាចកូវីដ-១៩ ប៉ុន្តែហាក់ដូចជាមិនបានឆ្លើយតបទៅនឹងស្ថានភាពនៃជំងឺនេះ ដែលនៅតែមានការឆ្លងក្នុងចំនួនរាប់រយនាក់ជារៀងរាល់ថ្ងៃ។
លោកស្រីបានដាស់តឿនថា ហើយប្រសិនជាខ្លាច ត្រូវតែខិតខំធ្វើយ៉ាងណា កុំឱ្យមានការឆ្លង ដោយមានការប្រុងប្រយ័ត្នខ្ពស់ និងការពាររៀងៗខ្លួន គឺអនុវត្តវិធានការរបស់សម្ដេចតេជោ ហ៊ុន សែន “៣ការពារ៣កុំ” និងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ព្រមទាំងមិនត្រូវបង្កឱ្យមានការជួបជុំណាមួយ ឬការចល័ររបស់បុគ្គលជាច្រើនដែលមិនមានភាពចាំបាច់៕
សូមអានអត្ថបទពិស្ដារខាងក្រោម៖


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១២ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


