កូវីដ-១៩
ស្ត្រីឆ្លងកូវីដម្នាក់ទៀត សម្រាលកូនបានដោយជោគជ័យ
ស្ត្រីមានផ្ទៃពោះគ្រប់ខែម្នាក់ជនជាតិខ្មែរ អាយុ២៨ឆ្នាំ មានវិជ្ជមានកូវីដ១៩ ទីលំនៅក្នុងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង បានមកសម្រាលកូននៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង នៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២១ បានដោយជោគជ័យ។

លោកវេជ្ជបណ្ឌិត ទុំសម្បត្តិ ប្រធាន មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី ២៣ ខែមិថុនានេះបានឲ្យដឹងថា ពេលស្ត្រីគ្រប់ខែខាងលើមកដល់មន្ទីរពេទ្យភ្លាមក្រុមគ្រូពេទ្យផ្នែកទទួលជំងឺដំបូង ក៏បានធ្វើតេស្តរហ័សលទ្ធផលមាន វិជ្ជមានកូវីដ-១៩។
ភ្លាមនោះដែរ ក្រុមគ្រូពេទ្យផ្នែកសម្ភ ពក៏បានរៀបចំអោយស្ត្រីរូបនេះធ្វើ ការសម្រាលនៅអគារវះកាត់ជំងឺឆ្លង ដោយមានការយកចិត្តទុកដាក់ថែ ទាំពីក្រុមគ្រូពេទ្យជំនាញផ្នែកបង្កើតកូន។
បន្ទាប់មកស្ត្រីខាងលើក៏ស ម្រាលបានទារិកាទម្ងន់ ២ ៨០០ ក្រាម នៅវេលាម៉ោង១៤:៥០នាទី ថ្ងៃខែឆ្នាំដដែល ដោយសុវត្ថិភាព និងមិនមានប៉ះពាល់ដល់សុខភាពនោះឡើយ។
ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងបានបន្តថា មន្ទីរពេទ្យខេត្តកំពង់ឆ្នាំងបច្ចុប្បន្ន បានត្រៀម លក្ខណៈគ្រប់គ្រាន់ ខិតខំប្រឹងប្រែងអស់ពីលទ្ធភាពដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋទាំងអស់មិនឲ្យពួកគាត់មានការព្រួយបារម្ភឡើយ។
មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បើមានជំងឺផ្សេងៗសូមរួសរាន់មក កាន់មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ដើម្បីក្រុមគ្រូពេទ្យជួយសង្គ្រោះនិងព្យាបាលបងប្អូនបានទាន់ពេលវេលា៕ អត្ថបទ៖ ឈៀងថារិទ្ធ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៣ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ៤ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៩ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
កីឡា១ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026


