Connect with us

កូវីដ-១៩

ខេត្តបាត់ដំបង បង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ២៥នាក់ ក្នុងនោះមកពីថៃ១៣នាក់

បានផុស

នៅ

ខេត្តបាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ បន្តរកឃើញ និងបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ ចំនួន២៥នាក់ ក្នុងនោះជាពលករទើបវិលត្រឡប់មកពីប្រទេសថៃ ចំនួន១៣នាក់ អ្នកពាក់់់ព័ន្ធនឹងព្រឹត្តការណ៍២០កុម្ភៈ ចំនួន១២នាក់ និងមានករណីជាសះស្បើយ ចំនួន១៣នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន កម្ពុជាថ្មី ទទួលបាននៅល្ងាចនេះ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តបាត់ដំបង មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៧៣៣នាក់ និងអ្នកជាសះស្បើយចំនួន ៤២៦នាក់ ករណីស្លាប់ចំនួន ០៦នាក់ និងកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យចំនួន ៣០១នាក់៕

អត្ថបទ៖ សោ និយមរ័ត្ន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម