កូវីដ-១៩
មនុស្សជាង ៤០០ នាក់ ជាប់ពាក់ព័ន្ធជាមួយអ្នកវិជ្ជមានជំងឺកូវីដ១៩ នៅផ្សារលើ
ក្រុមគ្រូពេទ្យបានចុះយកសំណាករកមេរោគកូវីដ១៩ ពីអាជីវករផ្សារលើធំថ្មី និងប្រជាពលរដ្ឋ ដែលពាក់ព័ន្ធ ជាង ៤០០នាក់ ស្ថិតនៅ ភូមិដក់ពោធ៏ សង្កាត់ស្លក្រាម ក្រុងសៀមរាប។
គ្រូពេទ្យបានរកឃើញអាជីវករលក់ដូរនៅផ្សារលើធំថ្មី ចំនួន ២៥ នាក់បន្ទាប់ពីធ្វើតេស្តរយៈពេល ២ ថ្ងៃ នៅថ្ងៃទី ២៤ និងថ្ងៃទី ២៥ ខែមិថុនានេះ។

រដ្ឋបាលខេត្តសៀមរាបនៅថ្ងៃទី ២៤ ខែមិថុនា បានប្រកាសអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៤៩ នាក់ និងជាសះស្បើយ ៦២ នាក់ ខណៈម្នាក់ស្លាប់។
ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប លោក ក្រុស សារ៉ាត់ បានឱ្យដឹងថា អ្នកវិជ្ជមានកូវីដ-១៩ មានខ្លះជាអ្នកលក់ចាប់ហួយ អ្នកដើរទារលុយផាស៊ី អ្នកមើលថែបន្ទប់ទឹកក្នុងផ្សារ និង ជាអ្នកដេរស្បែកជើងនៅខាងមុខផ្សារនេះផងដែរ ខណៈ ផ្សារនេះអាចមានអ្នកពាក់ព័ន្ធប្រមាណជាង៤០០នាក់។

ដោយឡែកចំពោះករណីអ្នកមានវិជ្ជជម្ងឺកូវីដ-១៩នេះ បានដើរឆ្លងកាត់ទីតាំងជាច្រើនទៀត ព្រោះពួកគាត់ជាអ្នកសំអាតអនាម័យផង ដើរទារផាស៊ីផង ហើយអាជ្ញាធរខេត្តបានកំពុងតាមដានគ្រប់ទីតាំងដែលគាត់មានការពាក់ព័ន្ធ៕


អត្ថបទ៖ គឿន វេត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


