Connect with us

កូវីដ-១៩

កូវីដនៅថៃ ស្លាប់ដល់ទៅ ៥១នាក់ និងឆ្លងជាង ៤ពាន់ករណី

បានផុស

នៅ

នៅថ្ងៃសៅរ៍នេះ ក្រសួងសុខាភិបាលថៃ បានរាយការណ៍អំពីអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន៥១នាក់បន្ថែមទៀត ដោយធ្វើឲ្យអ្នកស្លាប់សរុបកើនដល់១,៨៧០នាក់។ 

ថៃ ក៏បានប្រកាសពីការរកឃើញអ្នកឆ្លងថ្មីចំនួន ៤,១៦១ករណីផងដែរ ដោយនាំឲ្យករណីសរុបកើនដល់ ២៤០,៤៥២ករណី។

ក្នុងចំណោមករណីសរុប ដែលត្រូវបានរកឃើញក្នុងរយៈពេល២៤ម៉ោងចុងក្រោយ មាន ៤,០៨៩ករណីគឺជាប្រជាជនទូទៅ និង៧២ករណីទៀតគឺជាការឆ្លងនៅក្នុងពន្ធនាគារ។

ស្របពេលជាមួយគ្នានោះដែរ អ្នកជំងឺចំនួន ៣,៥៦៩នាក់ បានជាសះស្បើយ និងត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ ឆ្លង ៣,៦៤៤ករណី និងស្លាប់ ៤៤នាក់ទៀតដោយសារកូវីដ នៅថៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម