Connect with us

កូវីដ-១៩

អាជ្ញាធរសម្រេចបិទផ្សារបឹងកេងកងចាប់ពីម៉ោង១២ យប់នេះ រហូតដល់ថ្ងៃទី ១២ ខែក្រោយ

បានផុស

នៅ

រដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី ២៨ ខែមិថុនានេះ បានសម្រេចបិទផ្សារបឹងកេងកងជាបណ្ដោះអាសន្នរយៈពេល ១៤ ថ្ងៃ។

ប្រការ១ នៃសេចក្ដីសម្រេច បញ្ជាក់ថា “ត្រូវផ្អាកដំណើរការ ជាបណ្ដោះអាសន្នផ្សារបឹងកេងកង ក្នុងសង្កាត់បឹងកេងកង​ទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដែលមានវិជ្ជមានកើនឡើងថ្មី ក្នុងចំណោមបុគ្គលិក-កម្មករ និងអាជីវករ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ សម្រាប់រយៈពេល ១៤ ថ្ងៃ ចាប់ពីម៉ោង សូន្យ នៅថ្ងៃទី ២៩ ខែមិថុនា រហូតដល់ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២១”

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពព័ត៌មានបឋមដែលកម្ពុជាថ្មីទទួលបាន រហូតមកដល់ល្ងាចថ្ងៃទី ២៨ ខែមិថុនានេះ មានអាជីវករ បុគ្គល-កម្មករ ប្រមាណ ២០០ នាក់ ហើយរកឃើញវិជ្ជមានកូវីដ១៩ បន្ទាប់ពីធ្វើតេស្តតែរយៈពេល ១ ថ្ងៃ។

សូមរំឭកថា ផ្សាររដ្ឋជាច្រើន រួមទាំងផ្សារបឹងកេងកងផង ទើបតែត្រូវសម្រេចឱ្យបើកឡើងវិញ កាលពីដើមខែនេះហើយត្រូវបង្ខំឱ្យបិទវិញភ្លាមៗ នៅគ្រាដែលរកឃើញករណីឆ្លងកើនឡើងហួសពីការរំពឹងទុក៕

សេចក្តីសម្រេច៖

ដោយៈ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម