Connect with us

កូវីដ-១៩

លោក​ឯក និមល ប្រធាន​ផ្សារ​បឹង​កេងកង​រក​ឃើញ​វិជ្ជមាន​កូវីដ១៩

បានផុស

នៅ

ភ្នំពេញ​ ៖ លោក​ឯក និមល ប្រធាន​ផ្សារ​បឹង​កេងកង ត្រូវ​បាន​ប្រកាស​រក​ឃើញ​វិជ្ជមាន​កូវីដ១៩​ នៅ​ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ នេះ​បើ​តាម​លោក​ឃួង ស្រេង​ អភិបាល​រាជធានី​ភ្នំពេញ​ បាន​ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​ជាមួយ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ នា​ល្ងាច​ថ្ងៃទី​២៩​មិថុនា​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ឃួ​ង ស្រេង បាន​មានប្រសាសន៍ថា “គិត​មកដល់​រសៀល​ថ្ងៃទី​២៩​មិថុនា​នេះ បងប្អូន​អាជីវករ​នៅ​ផ្សា​របឹង​កេងកង​ចំនួន​២៦៧​នាក់​ហើយ ដែល​ក្រុម​គ្រូពេទ្យ​បញ្ជាក់​ថា ពួកគាត់​មាន​វិជ្ជមាន​កូ​វីដ​-១៩ ។​ វា​ពិតជា​ឆ្លង​រាលដាល​លឿន​ពេក​ហើយ” លោក​បាន​អោយ​វិទ្យាស្ថាន​សុខភាព​សាធារណៈ​NIPH យកទៅ​ពិនិត្យមើល ព្រោះ​វា​លឿន​ពេក។ “ចាប់ពី​ថ្ងៃ​២៥ មិថុនា រហូតមកដល់​ពេលនេះ​មាន​ចំនួន​២៦៧​នាក់​ទៅហើយ ហើយ​ប្រធាន​ផ្សារ​ក៏​កើត​ជំងឺ​កូ​វីដ​-១៩​នេះ​ដែរ ចាក់​វ៉ាក់សាំង​២​ដង​ហើយ រត់​ចុះ រត់ឡើង ហត់​ខុសធម្មតា ទៅ​ពិនិត្យ​យក​សំណាក មាន​វិជ្ជមាន​កូ​វីដ​-១៩​បាត់”។

លោក​បន្ត​ទៀត​ថា ចំពោះ​ប្រធាន​ផ្សារ​ទាំងអស់​នៅក្នុង​រាជធានី​ភ្នំពេញ អភិបាលខណ្ឌ​ទាំងអស់​ត្រូវ​ពង្រឹង នៃ​ការទប់ស្កាត់​កូ​វីដ​-១៩​នៅតាម​ទីផ្សារ​នេះ ឲ្យ​បាន​ខ្លាំង​ជាងមុន​ទ្វេដង សំដៅ​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​ផ្សារ​របស់​យើង​វិល​ទៅរក​ការ​បិទ​ដូច​មុន​ម្តង​ទៀត៕

កែសម្រួល​ដោយ ៖ នាគព័ន្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម