ជីវិតកម្សាន្ដ
ពិធីករ សុខ រ៉ាស៊ី បង្ហាញអារម្មណ៍បែបនេះ ក្រោយទទួលបានការចាក់វ៉ាក់សាំងការពារកូវីដ-១៩
បន្ទាប់ពីទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ពិធីករប្រុសលោក សុខ រ៉ាស៊ី បានបង្ហាញអារម្មណ៍ត្រេកអរ ដែលមានឱកាសដើម្បីចូលរួមចាក់ការពារជំងឺដ៏កាចសាហាវមួយនេះ។
បើតាមការរៀបរាប់របស់លោក សុខ រ៉ាស៊ី បានលើកឡើងថា ប្រជាជនប្រទេសគេខ្លះ គ្មានវាសនានឹងចាក់វ៉ាក់សាំងផង ប្រទេសយើងមានវ៉ាក់សាំងចាក់ហើយ គឺជាសំណាងរបស់យើង!។លោកថាអត្ថប្រយោជន៍នៃវ៉ាក់សាំង៖

– ជំពោះបុគ្គល៖ មានខែលការពារខ្លួនពីគ្រោះថ្នាក់ នៃអនុភាព វីរុស កូវីដ១៩ ពេលគេមកចម្លងយើង ហើយអាចមានភាគរយតិចតួចគ្រោះថ្នាក់!។
– ចំពោះគ្រួសារ៖ អាចចូលរួមការពារគ្រួសារយើង ដោយមិនមែនជាអ្នកនាំកូវីដចូលទៅគ្រួសារយើង ម្តាយឪពុកចាស់ជរា កូនកុមារតូចៗទារកទារិកាជាដើម !។
– ចំពោះសហគមន៍៖ ជាបុគ្គលល្អ ដែលស្រលាញ់សហគមន៍ មានគំនិត បញ្ឈប់ការឆ្លងរីករាលដា ល នៃជំងឺកូវីដ-១៩ ការពារបងប្អូនអ្នកជិតខាងភូមិផងរបងជាមួយយើងនិងអ្នករួមការងារជាមួយយើង!


លោកបានបន្ថែមថា ចំពោះប្រទេសជាតិ គឺយើងជាពលរដ្ឋល្អ ដែលមានចេតនាបញ្ឈប់ការឆ្លងរីករាលដាល នៃជំងឺសកលកូវីដ-១៩ ប្រសិនបើប្រជាជនកម្ពុជា បានចាក់វ៉ាក់សាំងភាគច្រើនយើងនឹង មានភ្ញៀវទេសចរឡើងវិញ ហ៊ានមកទេសចរនិង អ្នកវិនិយោគិនជាច្រើន មករកស៊ីបណ្ដាក់ទុន ទៅប្រទេសយើង ដោយស្ងប់ចិត្តនិងទំនុកចិត្ត ធ្វើ អោយប្រទេសយើងមានកំនើនសេដ្ឋកិច្ចឆាប់រហ័ស។ អរគុណសន្តិភាព អរគុណសម្តេចតេជោ ហ៊ុន សែន ដែលនាំឲ្យយើងមានវ៉ាក់សាំងចាក់ទាន់ពេលវេលា៕
អត្ថបទ៖ ចាន់រ៉ា
សូមចុចអាន៖ បវរកញ្ញាចក្រវាលកម្ពុជា រ៉េត សារីតា បង្ហាញខ្លួនក្នុងឈុតតំណាងជាតិជាផ្លូវការ យ៉ាងមោះមុត
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ៣ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ២ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៨ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
កីឡា៩ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup



