ជីវិតកម្សាន្ដ
ទោះបាត់បង់រូបកាយតែកេរ្តិ៍ឈ្មោះតារាកំប្លែងជើងចាស់៣រូបនេះ នៅតែដក់ជាប់បេះដូងអ្នកគាំទ្រ
ភ្នំពេញ ៖ នៅពេលរម្លឹកដល់ឈ្មោះរបស់តារាកំប្លែងជើងចាស់ល្បីឈ្មោះប្រចាំកម្ពុជាទាំង៣រូបខាងក្រោមនេះ មហាជននិងអ្នកគាំទ្រប្រាកដជានូវចងចាំច្បាស់ ហើយក៏ស្ថិតជាប់ក្នុងចិត្តនិងបេះដូងផងដែរ។

ជាការពិតទោះបីជាពេលនេះតារាកំប្លែងទាំង៣រូបនេះ ត្រូវបានបាត់បង់ជីវិតនិងឃ្លាតរូបកាយពីភពផែនដីហើយក្តី តែសម្រាប់កេរ្តិ៍ឈ្មោះនៅតែដក់ក្នុងអារម្មណ៍របស់មហាជននូវរាប់គ្រប់កាយវិការនិងសកម្ម ភាពកំប្លុកកំប្លែងបង្កជាសំណើចផ្ទុះសើចក្អាក់ក្អាតសម្រាប់ទស្សនិកជនអំឡុងពេលពួកគាត់ទាំង៣រូបនៅមានជីវិត។
ចំពោះតារាកំប្លែងទាំង៣រូបដែលបានបន្សល់ទុកកេរ្តិ៍ឈ្មោះនិងភាពល្បីល្បាញនោះរួមមាន ១.លោក ម៉ៅ សាមឿន ហៅនាយ វីតាមីនសេ តារាកំប្លែងជើងចាស់រូបនេះបានចូលប្រឡូកក្នុងវិស័យសិល្បៈនិងកំប្លែងមានរយៈពេលប្រមាណជាង៤០ឆ្នាំ ខណៈការគាំទ្រនិងប្រជាប្រិយភាពមានសន្ទុះខ្លាំងមិនចាញ់តារារួមជំនាន់ឡើយ។

នាយ វីតាមីនសេ បានទទួលមរណភាពនៅវេលាម៉ោងជាង១២យប់ឈានចូលថ្ងៃទី៣០ខែមីនាឆ្នាំ ២០១៨ដោយសារជំងឺរាំរ៉ៃ ដុំសាច់មហារីកនៅបរិវេណថ្លើមនិងរោគាព្យាធិផ្សេងទៀតក្នុងជន្មាយុ៦៩ ឆ្នាំ។
២.លោក ធូ ចំរ៉ុង ហៅនាយសាន ម៉ៅ គឺជាអតីតតួឯកល្ខោនបាសាក់និងជាតារាកំប្លែងជើងចាស់ល្បី ឈ្មោះដែលចាប់ប្រឡូកដើរលើវិស័យសិល្បៈមានរយៈពេលមិនតិចជាង៤០ឆ្នាំផងដែរ។

នាយ សាន ម៉ៅបានទទួលមរណភាពកាលពីថ្ងៃទី ០២ខែតុលាឆ្នាំ២០១៩ក្នុងវ័យ៦០ឆ្នាំនៅក្នុងមន្ទីរ ពេទ្យអ៊ូប៊ុនប្រទេសថៃ ក្រោយបានបញ្ជូនយកទៅសង្គ្រោះ។ ដំណឹងមរណភាពរបស់លោកកាលនោះធ្វើ ឲ្យមនុស្សភាគច្រើនបង្ហាញអារម្មណ៍ក្ដុកក្ដួលនិងសោកស្តាយខ្លាំង។

៣.លោក សួន សុខហ៊ីម ហៅនាយ ស្មាញគឺជាតា រាកំប្លែងជើងចាស់មានឈ្មោះល្បីល្បាញជំនាន់នាយ កុយ ,នាយ ក្រឹម គិតមកទល់ពេលនេះនាយ ស្មាញ បានទទួលមរណភាពមានរយៈពេលជាងមួយឆ្នាំមកហើយ។
តារាកំប្លែងមានប្រជាប្រិយភាពនាយ ស្មាញ បានទទួលមរណភាពកាលពីថ្ងៃទី២៨ខែធ្នូឆ្នាំ២០១៩ កន្លងទៅនេះដោយសារជួបបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវ៦០ម៉ែត្រនាទឹកដីខណ្ឌមានជ័យរាជធានីភ្នំពេញ។

សូមបញ្ជាក់ថា សម្រាប់ការបាត់បង់អតីតតារាកំប្លែងជើងចាស់ទាំង៣រូបខាងលើនេះ ត្រូវបានមហាជនចាត់ទុកថាគឺជាការបាត់បង់វីរៈសិល្បករដ៏មានទេពកោសល្យ និងអ្នកសិល្បៈដ៏កម្ររកបានដែលធ្វើឲ្យមហាជនមានភាពសោកស្ដាយជាខ្លាំង៕
ដោយ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ ខឹង Google Map ពេលឃើញដៅទីតាំង ប្រាសាទតាមាន់ធំ នៅក្នុងដីខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ពីអ្នកប្រើចុងប៊ិច ប្តូរមកប្រើចុងកាំភ្លើង ដើម្បីការពារបូរណភាពទឹកដីជាតិខ្មែរ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ក្រុមមនុស្សយកស្លាកលេខរថយន្ត ថាក់ស៊ីន ចាក់ឆ្នោត ខណៈលោកចូលខ្លួនទៅតុលាការ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះចំនួន២ក្នុងពេលតែមួយ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៩កក្កដា