សន្តិសុខសង្គម
អភិបាលរងខណ្ឌឬស្សីកែវ ជំរុញក្រុមបច្ចេកទេសយកចិត្តទុកដាក់លើគុណភាពការអភិវឌ្ឍប្រព័ន្ធលូលើអតីតផ្លូវរថភ្លើង
លោក ប៊ុត បូវណ្ណារ័ត្ន អភិបាលរងខណ្ឌឬស្សីកែវ បានជំរុញដល់អ្នកទទួលការងារដាក់ប្រព័ន្ធថ្មីមួយខ្សែនៅលើផ្លូវអតីតផ្លូវរថភ្លើង ឲ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តការងារ ដោយយកតាមស្តង់ដាបច្ចេកទេស និងជ្រើសរើសសម្ភារៈលូដែលមានគុណភាពល្អ។

ការលើឡើងបែបនេះ ធ្វើឡើងនៅពេលលោកដឹកនាំក្រុមការងាររួមជាមួយប្រធាន និងមន្ត្រីនៃការិយាល័យផែនការ និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យវឌ្ឍនភាពគម្រោងដាក់ប្រព័ន្ធលូជាបន្តបន្ទាប់ ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ កាលពីថ្ងៃទី០៨ ខែកក្តដា ឆ្នាំ២០២៥។

លោក ប៊ុត បូវណ្ណារ័ត្ន បានប្រាប់ឱ្យដឹងថា ការដាក់ប្រព័ន្ធនេះមាន២គម្រោង គម្រោងទី១ លូមូលនិធិខណ្ឌ មានមុខកាត់ ០.៨ ម៉ែត្រ សរុបប្រវែង ៨៤០ ម៉ែត្រ។ គម្រោងនេះបានអនុវត្តរួចទៅរួច ៦០% ដែលបង្ហាញពីជំហានមួយដ៏សំខាន់ក្នុងការកែលម្អបរិស្ថាន និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់។

គម្រោងទី២ដែលជាគម្រោងធំជាងគេ គឺគម្រោងដាក់លូមូលនិធិរដ្ឋបាលរាជធានីភ្នំពេញ ដែលមានមុខកាត់ ០.៨ ម៉ែត្រដូចគ្នា ប៉ុន្តែប្រវែងសរុបឡើងដល់ ១,៦០០ ម៉ែត្រ។ គម្រោងនេះបានអនុវត្តបាន ៥០% ហើយក្រុមការងារបានបន្តពិនិត្យបច្ចុប្បន្នភាព និងដំណើរការសំណង់យ៉ាងប្រុងប្រយ័ត្ន។

លោកអភិបាលរងបានផ្តល់ការណែនាំដល់ក្រុមអ្នកទទួលការងារ និងអ្នកអនុវត្តគម្រោងឲ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តការងារ ដោយយកតាមស្តង់ដារបច្ចេកទេស និងជ្រើសរើសប្រើសម្ភារៈលូដែលមានគុណភាពល្អ។
ពលរដ្ឋក្នុងតំបន់សង្កាត់គីឡូម៉ែត្រលេខ៦បានសម្ដែងការគាំទ្រយ៉ាងខ្លាំងដែលអាជ្ញាធរយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន និងជាពិសេស ការដែលអាជ្ញាធរបានចុះត្រួតពិនិត្យស្ថានភាពជាក់ស្តែង ដោយសង្ឃឹមថា គម្រោងនឹងអនុវត្តបានជោគជ័យ និងបញ្ចប់ដោយទាន់ពេលកំណត់៕
អត្ថបទ៖ សំណាង




-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


