សន្តិសុខសង្គម
ជនសង្ស័យលួចម៉ូតូ ត្រូវម្ចាស់ និងមិត្តភ័ក្ដិ ប្រដេញឃាត់ខ្លួនបាន ១ នាក់ ខណៈបក្ខពួកម្នាក់ទៀតរត់គេចខ្លួន
ជនសង្ស័យម្នាក់ ត្រូវបានម្ចាស់ម៉ូតូ និងមិត្តភ័ក្ដិ ជិះប្រដេញឃាត់ខ្លួនបាន បន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូ ១ គ្រឿង ដែលទុកនៅមុខបន្ទប់ជួល ចំណែកជនសង្ស័យម្នាក់ទៀត រត់គេចខ្លួនបាត់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២ និង ៣៥ នាទីអធ្រាត្រ ឈានចូលថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០២៥ នៅមុខផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិចំការឪឡឹក សង្កាត់កាកាបទី ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ម្ចាស់ម៉ូតូឈ្មោះ ឈ វ ធ ភេទប្រុស អាយុ ២០ ឆ្នាំ ជាអ្នកដឹកជញ្ជូនអីវ៉ាន់ មានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង និងកំពុងស្នាក់នៅតំបន់កើតហេតុ។ ចំណែកជនសង្ស័យឈ្មោះ រស់ មករា ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅនៅភូមិដំណាក់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បើតាមម្ចាស់ម៉ូតូបានឲ្យដឹងថា មុនកើតហេតុ គាត់បានជិះម៉ូតូ ម៉ាក Honda Scoopy ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1LE-3859 ត្រឡប់ពីកន្លែងធ្វើការមកដល់ផ្ទះជួល ដោយទុកម៉ូតូខាងមុខបន្ទប់ជួលសិន ហើយចូលក្នុងបន្ទប់ទឹក ប៉ុន្តែមកដល់ពេលក្រោយបានឮសំឡេងអូសម៉ូតូ ក៏សង្ស័យ ចេញមើល ស្រាប់តែបាត់ម៉ូតូ។

ជនរងគ្រោះបន្តថា គាត់បានទាក់ទងមិត្តរួមការងារម្នាក់ឲ្យជួយដេញតាមស្រាប់តែប្រទះឃើញជនសង្ស័យ ២ នាក់ កំពុងជិះម៉ូតូរបស់ខ្លួន នៅជិតផ្លូវ ២០១១ ក្បែរផ្លូវរថភ្លើង។ ពេលនោះ ពួកគាត់បានជិះដេញធាក់ម៉ូតូឲ្យដួល និងឃាត់ជនសង្ស័យបានម្នាក់ ខណៈបក្ខពួកម្នាក់ទៀតរត់គេចខ្លួន។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងសួរនាំ និងកសាងសំណុំរឿង ដើម្បីបញ្ជូនបន្តចាត់ការតាមនីតិវិធីច្បាប់។ ចំណែកម៉ូតូរបស់ជនរងគ្រោះ ក៏បានប្រគល់ត្រឡប់ឲ្យម្ចាស់វិញរួចហើយ៕
អត្ថបទ ៖ សំណាង
-
កីឡា១៧ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


