ព័ត៌មានអន្ដរជាតិ
តម្លៃប្រេង និងមាសអន្តរជាតិ មិនប្រែប្រួលខ្លាំង ក្រោយ ត្រាំ ប្រកាសពន្ធខ្ពស់ ១៤ ប្រទេសទេ
តម្លៃប្រេង និងមាសអន្តរជាតិ មិនមានការប្រែប្រួលខ្លាំងទេសម្រាប់ការជួញដូរនៅថ្ងៃពុធនេះ ក្រោយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រកាសពន្ធខ្ពស់លើប្រទេសចំនួន ១៤ ដោយគ្រោងចូលជាធរមាននៅថ្ងៃ ១ សីហា។

ពេលប្រកាសពន្ធខ្ពស់ ដែលលោក ត្រាំ ហៅថៃពន្ធគយបដិការ នៅដើមខែមេសា តម្លៃប្រេងអន្តរជាតិធ្លាក់ចុះគំហុក ខណៈតម្លៃមាសហក់ឡើងបំបែកកំណត់ត្រា ដោយសារតែកង្វល់នៃការធ្លាក់ចុះសេដ្ឋកិច្ច និងពាណិជ្ជកម្មសកល។ តម្លៃទំនិញអន្តរជាតិទាំង២ប្រែប្រួលខ្លាំង នៅពេលសង្រ្គាមពាណិជ្ជកម្មពន្ធគយអាមេរិក-ចិន ពុះកញ្រ្ជោលឡើង មុនពេលគូវិវាទទាំង២ ព្រមព្រៀងគ្នាបន្ធូរបន្ថយភាពតានតឹង។
តម្លៃមាសជួញដូរដោយផ្ទាល់ បានធ្លាក់ចុះ ០,១២ ភាគរយ ដោយជួញដូរនៅប្រមាណ ៣ ៣០៣ ដុល្លារ/អោន លើទីផ្សារអាស៊ី គិតត្រឹមម៉ោងជាង ១០ ព្រឹក ថ្ងៃពុធ នៅទីក្រុងហុងកុង។
តម្លៃប្រេងនាពេលអនាគត ម៉ាក Brent ឯណោះវិញ បានធ្លាក់ចុះ ០,២០ ភាគរយ ដោយជួញដូរនៅតម្លៃ ៧០,០១ ដុល្លារ/បារ៉ែល ខណៈតម្លៃប្រេងអាមេរិក WTI ជួញដូរតិចជាងនោះប្រហែល ២ ដុល្លារ ដោយធ្លាក់ចុះក្នុងអត្រាប្រហាក់ប្រហែលគ្នា។
អ្នកជំនាញលើកឡើងថា ការធ្លាក់ចុះនៃតម្លៃប្រេង និងមាសអន្តរជាតិនាពេលនេះ បណ្ដាលមកពីឥទ្ធិពលនៃការប្រកាសពន្ធរបស់អាមេរិកលើប្រទេសចំនួន ១៤ រួមទាំងដៃគូពាណិជ្ជកម្មសំខាន់ៗដូចជាជប៉ុន និងកូរ៉េខាងត្បូង។ យ៉ាងណាមិញ ការប្រែប្រួលមានទំហំតិចតួច ដោយសារតែសុទិដ្ឋិនិយមដែលថា លោក ត្រាំ បានលើកថ្ងៃចាប់ផ្ដើមអនុវត្តពន្ធគយបដិការពីថ្ងៃទី ៩ កក្កដា ទៅថ្ងៃទី ១ សីហា វិញ ដែលទុកពេលឱ្យប្រទេសផ្សេងៗចរចាដើម្បីទម្លាក់អត្រាពន្ធខ្ពស់។

សម្រាប់ប្រេង បញ្ហាពន្ធអាចរារាំងសកម្មភាពសេដ្ឋកិច្ច ដែលអាចធ្វើឱ្យតម្រូវការប្រេងខ្សោយ។ ហេតុនេះហើយ ទើបសុទិដ្ឋិនិយមស្ដីពីការចរចាពន្ធ ធ្វើឱ្យប្រេងធ្លាក់ចុះ ប៉ុន្តែក្នុងអត្រាតិចតួច។ យ៉ាងណាមិញ តម្រូវការប្រេងនៅសហរដ្ឋអាមេរិក ជុំវិញថ្ងៃឈប់សម្រាក ៤ កក្កដា ក៏ជួយកម្រិតការធ្លាក់ចុះនៃតម្លៃប្រេងឥឡូវនេះផងដែរ។
លើសពីនេះ សម្រាប់ផ្នែកផ្គត់ផ្គង់ រដ្ឋបាលព័ត៌មានថាមពលអាមេរិកបានព្យាករកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកនឹងផលិតប្រេងតិចជាងមុននៅឆ្នាំ ២០២៥ ដោយសារតែការធ្លាក់ចុះតម្លៃប្រេងនាពេលកន្លងមក ដែលបានជំរុញឱ្យក្រុមហ៊ុនផលិតអាមេរិក បន្ថយសកម្មភាពផលិតកម្ម។ បែបនេះហើយ ធ្វើឱ្យតម្លៃប្រេងនៅបន្តខ្ពស់ ៧០ ដុល្លារ/បារ៉ែល ចំពេលដែលហានិភ័យនៃជម្លោះនៅមជ្ឈិមបូព៌ា នៅតែបន្ត។
ទោះយ៉ាងណាមិញ វិនិយោគិនប្រេងនៅតែប្រុងប្រយ័ត្ន ជុំវិញការសម្រេចចិត្តបង្កើនផលិតកម្មប្រេងរបស់អង្គការនៃប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្ត (OPEC +) កាលពីចុងសប្ដាហ៍កន្លងទៅ៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៥ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៤ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៥ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ


