ព័ត៌មានអន្ដរជាតិ
បារាំងបង្ខំបិទអាកាសយានដ្ឋាន ខណៈភ្លើងឆេះព្រៃខ្លាំងពេក
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី០៩ខែកក្កដានេះ ភ្លើងឆេះព្រៃកំពុងរំកិលយ៉ាងលឿននៅជិតទីក្រុង Marseille ភាគខាងត្បូងប្រទេសបារាំង នាំឲ្យមានការបិទអាកាសយានដ្ឋាន និងការរំខានដល់សេវាកម្មរថភ្លើង ខណៈអណ្តាតភ្លើងបានរាលដាលយ៉ាងឆាប់រហ័សដោយសារកម្លាំងខ្យល់ខ្លាំង ដែលរាលដាលពាសពេញផ្ទៃដី ៧០០ហិកតា។

ភ្លើងឆេះដ៏សន្ធោសន្ធៅបានបង្ខំឱ្យបិទអាកាសយានដ្ឋាន Marseille Provence ជាបណ្ដោះអាសន្នដែលប៉ះពាល់ដល់ជើងហោះហើរជាង ៦៨ ។ ការធ្វើដំណើរតាមរថភ្លើងទៅនិងមកពីក្រុង Marseille ក៏ទទួលរងផលប៉ះពាល់យ៉ាងខ្លាំងផងដែរ។
អាជ្ញាធរបានជម្លៀសប្រជាជនចេញពីលំនៅឋានមួយចំនួនដែលនៅក្បែរកន្លែងភ្លើងឆេះ ខណៈភ្លើងធ្វើឲ្យមានអ្នករបួសប្រមាណជាង១០០នាក់។ អភិបាលក្រុងបានព្រមានថា ភ្លើងកំពុងឆេះជិតទីក្រុង Marseille ភាគខាងជើងបន្ថែមទៀត ហើយបានជំរុញប្រជាជនឱ្យនៅឆ្ងាយពីតំបន់ដែលមានការឆាបឆេះ។

នៅកន្លែងផ្សេងទៀត ក៏មានភ្លើងឆេះព្រៃខ្លាំងដែរដូចជានៅជិតសហគមន៍ Narbonne ភ្លើងបានបំផ្លាញព្រៃឈើចំនួន ២,០០០ ហិកតា ចាប់តាំងពីថ្ងៃច័ន្ទមក។ ជាការឆ្លើយតប អ្នកពន្លត់អគ្គិភ័យជាង ១,០០០ នាក់កំពុងប្រយុទ្ធនឹងអណ្តាតភ្លើង។
មកដល់ពេលនេះភ្នាក់ងារសង្គ្រោះបន្ទាន់នៅតែបន្តប្រយុទ្ធនឹងភ្លើងឆេះជាច្រើនកន្លែងនៅទូទាំងភាគខាងត្បូង និង ខាងជើងប្រទេសបារាំងចំពេលមានអាកាសធាតុស្ងួត និងខ្យល់បក់ខ្លាំង៕



អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


