ជីវិតកម្សាន្ដ
សាធារណជន និងអ្នកផលិតមាតិកា ផ្ទុះប្រតិកម្មនឹងទំព័រហ្វេសប៊ុកមួយ ដែលប្រឌិតរូបបំភ័ន្តមហាជន ដើម្បីរៃលុយ
សាធារណជន ក៏ដូចជាបុគ្គលល្បីឈ្មោះ ដែលរួមមានទាំង PeyPey Dy ផងនោះ បានបង្ហាញប្រតិកម្មមិនពេញយ៉ាងខ្លាំងនូវទង្វើឆ្លៀតឱកាសរបស់ម្ចាស់ទំព័រហ្វេសប៊ុកឈ្មោះ ខ្មៃរ ខ្មែរ ដែលបានប្រើ Ai បង្កើតរូបភាពទុក្ខសោកម បំភ្លៃការពិតនៃជនរងគ្រោះណាម្នាក់ ដើម្បីជាធ្នាក់ឆក់យកទឹកចិត្តសប្បុរសមហាជន ដើម្បីឱ្យចូលរួមបរិច្ចាគតាមរយៈគណនីធនាគារមួយ ឈ្មោះ “Hong Phea” ។


សកម្មភាពនេះ ត្រូវបានបុគ្គលល្បីៗ ពិសេសសាធារណជន បានបញ្ចេញមតិស្នើសុំមន្ត្រីពាក់ព័ន្ធ ជួយពិនិត្យតាមដានវែកមុខជនឆ្លៀតឱកាសរូបនេះ ដើម្បីកុំឱ្យបន្តដើរឆបោកពលរដ្ឋកម្ពុជាទៅថ្ងៃមុខទៀត។ ម៉្យាង ដោយសង្កេតឃើញថា សកម្មភាពដ៏គឃ្លើននេះ ក៏កំពុងសាយភាយពេញបណ្តាញទំនាក់ទំនងសង្គមសព្វថ្ងៃផងដែរ។
ដោយមើលឃើញសកម្មភាពនេះ PeyPey Dy បានចេញមុខបើកបង្ហាញចេតនាអាក្រក់នៃម្ចាស់ផេកខាងលើផងដែរ ដោយណែនាំឱ្យមានការប្រុងប្រយ័ត្ន។ ទន្ទឹមនេះ លោកសង្ឃឹមថា ម្ចាស់ទំព័រហ្វេសប៊ុកដែលបានបង្កើតរូបភាព Ai ដើម្បីបោកប្រាសក្តីអាណិត និងជំនួយពីមហាជន នឹងត្រូវបានចាប់ខ្លួន ដើម្បីកុំឱ្យមានអំពើថោកទាបបែបនេះក្នុងសង្គមបន្តទៀត។


ទន្ទឹមនេះ សាធារណជន ក៏បានបង្ហាញក្តីព្រួយបារម្ភចំពោះអ្នកដែលងាយរងគ្រោះក្នុងការប្រើប្រាស់បច្ចេកវិទ្យាបច្ចុប្បន្ន ខណៈដែលភាគច្រើន មនុស្សចាស់ និងកុមារ ពិបាកក្នុងការបែងចែករវាងរូបពិត និង Ai ។ តួយ៉ាង សូម្បីតែយុវវ័យដែលជាអ្នកស្ទាត់ជំនាញក្នុងការប្រើប្រាស់បច្ចេកវិទ្យាហើយ ក៏នៅតែមានការលំបាកក្នុងការបែងចែកផងដែរ។
ដោយហេតុនេះ អ្នកផលិតមាតិកា ក៏ដូចជាសាធារណជនដែលនិយមប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម បានស្នើតាមរយៈការបញ្ចេញមតិ ទៅកាន់អាជ្ញាធរពាក់ព័ន្ធ ជាពិសេសនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department ដោយសុំឱ្យជួយតាមដាននិងចាប់ក្រុមជនទាំងនេះ ចាត់ការតាមនិតិវិធីច្បាប់ ចៀសវាងបណ្តែតបណ្តោយឱ្យក្រុមជនប្រភេទនេះ បន្តបោកប្រាស់ដល់ប្រជាជនខ្មែរដែលលោកមិនសូវបានយល់ដឹង។

គួរជម្រាបដែរថា រូបភាពនៃការឆបោកតាមរយៈការកៀរគរសប្បុរសជននេះ គឺមានច្រើនរូបភាព និងហាក់កាន់តែផុសផុលខ្លាំងឡើងផងដែរ ដោយកន្លងមក មានទាំងឆ្លៀតឱកាសដើរតួជាម្ចាស់មូលនិធិ ជួយទ្រទ្រង់បុគ្គលណាម្នាក់ដែលកំពុងមានសេចក្តីទុក្ខពិតប្រាកដ ដោយបន្លំគណនីធនាគាររបស់ជនរងគ្រោះ មកជាគណនីធនាគារផ្ទាល់ខ្លួនទៅវិញ។ ជាក់ស្តែង ដូចករណីកញ្ញា ពេជ្រ ចរណៃ ជាដើម ដែលមានជនឆ្លៀតឱកាស បោកបន្លំកូដ KHQR Scan ៕
-
ព័ត៌មានជាតិ១១ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


