ជីវិតកម្សាន្ដ
អនុប្រធានសមាគមសិល្បករខ្មែរ យល់ថា បើលុបចោលព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ថៃនឹងឆក់ឱកាសធ្វើសង្គ្រាមវប្បធម៌
អ្នកស្រី នៅ សូនីតា ដែលជាតារាសម្តែង និងជាអនុប្រធានសមាគមសិល្បករខ្មែរ បានបង្ហាញក្តីព្រួយបារម្ភដោយលើកឡើងទស្សន:ថា សង្គ្រាមវប្បធម៌នឹងផ្ទុះឡើង ប្រសិនបើកម្ពុជានៅស្ងៀមគ្មានសកម្មភាពព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ព្រោះគេចិញ្ចឹមចិត្តចង់បានយូរហើយ។

ការលើកឡើងនេះ គឺស្របពេលដែលមានការខ្វែងគំនិតនឹងការរៀបចំព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងខិតជិតឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ ដោយមានមតិសាធារណជនមួយចំនួន យល់ថា កាលៈទេស:ប្រទេសជាតិបែបនេះមិនគួររៀបចំឡើយ។
អនុប្រធានសមាគមសិល្បករខ្មែររូបនេះ បានលើកឡើងជាគំនិតដូច្នេះថា “នគរសង្ក្រាន្ត បើយើងនៅស្ងៀមមិនមានសកម្មភាពនោះសង្គ្រាមវប្បធម៌នឹងផ្ទុះឡើងវិញម្តងទៀត ព្រោះគេចិញ្ចឹមចិត្តចង់បានយូរហើយ…រំលេចបង្ហាញដើម្បីវប្បធម៌ទេសចរណ៍លើកស្ទួយសេដ្ឋកិច្ចជាតិ។ អ្នកស្រី ក៏សម្តែងការអរគុណផងដែរសម្រាប់គាំទ្រមតិយោបល់របស់អ្នកស្រីលើបញ្ហានេះ។

ជាមួយគ្នានេះ មានការបញ្ចេញមតិពីអ្នកលេងហ្វេកប៊ុកនិងគាំទ្រដែរថា ថៃមិនដែលបំភ្លេចមហិច្ចតាលួចវប្បធម៌ខ្មែរធ្វើជារបស់ខ្លួនឡើយ បើមិនរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្ត ថ្ងៃចូលឆ្នាំទេ ថៃនឹងសប្បាយចិត្ត ព្រាះថា ឈ្នះដោយមិនបាច់ហត់។ មតិខ្លះលើកឡើងជាគំនិតគួរពិចារណាដែរថា កាន់ទុក្ខ យើងនឹងចងចាំជានិច្ច តែបុណ្យប្រពៃណីប្រចាំប្រទេសយើងតាំងពីសម័យកាលមកម្ល៉េះ ដូច្នេះគួរតែសប្បាយចិត្តណាស់ និងរៀបចំលេងដូចមុនៗ ដើម្បីរួមផ្សព្វផ្សាយវប្បធម៌ អរិយធម៌ជាតិ៕ដោយ: ចាន់រ៉ា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


