សូ ដា​នី​តា រំភើប​ហូរ​ទឹកភ្នែក​ក្រោយ​ឃើញ​អ្នកជំងឺ​កូ​វីដ​នៅ​កោះ​ពេជ្រ​ជាង​៨០០​នាក់​ជាសះស្បើយ​
Connect with us
Helistar Cambodia - Helicopter Charter Services

ជីវិតកម្សាន្ដ

សូ ដា​នី​តា រំភើប​ហូរ​ទឹកភ្នែក​ក្រោយ​ឃើញ​អ្នកជំងឺ​កូ​វីដ​នៅ​កោះ​ពេជ្រ​ជាង​៨០០​នាក់​ជាសះស្បើយ​

បានផុស

នៅ

តារា​សម្តែង​ស្រី សូ ដា​នី​តា បានបង្ហាញ​អារម្មណ៍​រំភើប​ខ្លាំង​បន្ទាប់ពី​មានការ​ប្រកា​សមាន​អ្នក​ជំងឺ​កូ​វីដ​-១៩​ប្រមាណ​ជាង​៨០០​នាក់​ ដែល​បាន​ទៅ​ព្យាបាល​នៅ​កោះ​ពេជ្រ​បានជា​សះស្បើយ​ព្រម​គ្នា​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឃើញ​ព័ត៌មាន​ដ៏​រំភើប​នេះ​ តារា​ស្រី​អ្នកនាង សូ ដា​នី​តា បាន​រៀបរាប់​ដោយ​សម្តែង​អារម្មណ៍​រំភើប​ថា ​រំ​ភើប​ត្រេកអ​រណាស់ មើលឃើញ​វីដេអូ​នៃ​សកម្មភាព​ពួក​គាត់​ស្ទើរ​ស្រក់​ទឹកភ្នែក​ជំនួស​​ ជា​ហើយ​បងប្អូន​៨៣៤​នាក់​ក្នុង​យប់​នេះ​។​

មិន​ខុសគ្នា​ពី​តារា​សម្តែង សូ ដា​នី​តា ទេ​ភ្លាមៗ​នៃ​ដំណឹង​នេះ ​គេ​ឃើញ​មាន​មហាជន​ជាច្រើន​ក៏បាន​បង្ហា​ញ​អារម្មណ៍​ចូលរួម​អបអរ​និង​ថ្លែង​ការ​អរគុណ​ចំ ពោះ​ក្រុមគ្រូពេទ្យ​ខ្មែរ​ទាំងអស់​ផងដែរ​។​

សូមជម្រាបថា​ លោកស្រី ពេ​ជ ចន្ទ​មុន្នី ប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ​សមាគម TYDA បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​២៨​ ខែមេសា ឆ្នាំ​២០២១​នេះ​ថា ​អ្នកជំងឺ​កូ​វីដ​-១៩ ដែល​កំពុង​សម្រាក​ព្យាបាល នៅ​កោះ​ពេជ្រ​ចំនួន​៨៣៤​នាក់​បានជា​សះ​ស្បើយ និង​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ​កាលពី​យប់​ថ្ងៃទី ២៧ ខែមេសា​បន្ទាប់ពី​ជាសះស្បើយ​ជំងឺ​កូ​វីដ​-១៩​តែ​ក៏​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​ទៀត​នៅតាម​ផ្ទះ​រៀងៗ​ខ្លួន​ដើម្បី​តាមដាន​សុខភាព​ផងដែរ​៕

អត្ថបទ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services