កូវីដ-១៩
ថៃ រកឃើញអ្នកឆ្លងកូវីដថ្មី ១,៨៧១ករណី និងស្លាប់ ១០នាក់ទៀត
មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩របស់ប្រទេសថៃ (CCSA) នៅថ្ងៃព្រហស្បតិ៍នេះនេះ បានរាយការណ៍ មានការឆ្លងចំនួន១,៨៧១ករណី និងអ្នកស្លាប់ចំនួន១០នាក់។

អ្នកស្លាប់ថ្មីរួមមាន ៦នាក់នៅបាងកក, ម្នាក់នាក់នៅ Nakhon Sawan, ម្នាក់នៅ Samut Prakan, ម្នាក់នៅ Yasothon និងម្នាក់នៅ Ayutthaya។
អាយុរបស់អ្នកស្លាប់គឺចន្លោះពី៤៥ដល់៩១ឆ្នាំ ហើយពួកគេទាំងអស់សុទ្ធតែមានជំងឺរ៉ាំរ៉ៃ។

ស្របពេលជាមួយគ្នានោះ ក្នុងចំណោមករណីថ្មីទាំងអស់ គឺមានចំនួន៦៨៩ករណីនៅក្នុងទីក្រុងបាងកក បន្ទាប់មក១៥១ករណីនៅ Samut Prakan, ១១២ករណីនៅ Chonburi និង៦៩ករណីនៅ Chiang Mai។
ក្នុងចំណោមការឆ្លងថ្មី ក៏បូកបញ្ចូលទាំងករណីនាំចូលចំនួន៧ករណីផងដែរ។

ទន្ទឹមនឹងនេះដែរ អ្នកជំងឺចំនួន ៩៩២នាក់ បានជាសះស្បើយ ហើយត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ប្រទេសថៃ មានករណីឆ្លងជំងឺកូវីដ-១៩សរុប ៦៣,៥៧០ករណី ស្លាប់១៨៨នាក់ និងជាសះស្បើយ ៣៥,៣៩៤នាក់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ The Nation
ចុចអាន៖ ថៃ មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងចំនួនកំណត់ត្រា ២ថ្ងៃជាប់គ្នា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៦ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


