ជីវិតកម្សាន្ដ
ណុប បាយ៉ារិទ្ធ មានទុក្ខធំ ខណៈអ្នកសិល្បៈរួមអាជីពផ្ញើសារចូលរួមរំលែកទុក្ខគ្រប់គ្នា
តារាចម្រៀងប្រុស កូនកាត់ចិនលោក ណុប បាយ៉ារិទ្ធ និងក្រុមគ្រួសារពេលនេះ កំពុងមានទុក្ខធំហើយក្រៀមក្រំបំផុត ខណៈដែលលោកយាយជាទីស្រលាញ់ បានទទួលមរណភាពនៅថ្ងៃនេះ ទាំងសោកស្ដាយនិងអាឡោះអាល័យផងនោះ។

ដំណឹងមរណទុក្ខពីសំណាក់តារាចម្រៀងភ្នែកតឹងៗលោក ណុប បាយ៉ារិទ្ធ និងក្រុមគ្រួសារនេះដែរ បានធ្វើឲ្យមហាជន និងអ្នកគាំទ្ររួមទាំងមិត្តភ័ក្ដិរួមអាជីពសិល្បៈជាច្រើន បានសម្តែងការចូលរួមសោកស្តាយ ហើយផ្ញើសារចូលរួមរំលែកទុក្ខ ដ៏ក្រៀមក្រំនេះ គ្រប់ៗគ្នា។ បើតាមការបញ្ជាក់ឲ្យដឹងពីតារាប្រុសលោក ណុប បាយ៉ារិទ្ធ បានថ្លែងថា ពេលនេះខ្ញុំកាន់ទុក្ខលោកយាយ។


លោកណុប បាយ៉ារិទ្ធ ក៏បាននិយាយបន្ថែមដោយខ្លីទៀតថា លោកយាយរបស់ខ្ញុំ បានធ្វើមរណកាលហើយ ក្នុងជន្មាយុ៩៥ឆ្នាំ។ បច្ចុប្បន្នសពលោកយាយរបស់លោក ណុប បាយ៉ារិទ្ធ កំពុងតែតម្កល់ទុកធ្វើបុណ្យតាមប្រពៃណី ប៉ុន្តែសម្រាប់ទីតាំងនៃកន្លែងតម្កល់សព មិនត្រូវបានតារាប្រុសរូបនេះ បញ្ជាក់ឲ្យបានដឹងច្បាស់នៅឡើងទេ។

សូមជម្រាបដែរថា កាលពីថ្ងៃទី១១ ខែវិច្ឆិកា ម្សិលមិញតារាចម្រៀងរូបសង្ហាលោក ណុប បាយ៉ារិទ្ធ ទើបតែបានបង្ហោះសារបួងសួងសូមវត្ថុសក្ដិសិទ្ធិ ឲ្យជួបបីបាច់ថែរក្សាជីដូនរបស់ខ្លួនឆ្លងផុតពីគ្រោះថ្នាក់ដល់អាយុជីវិត ផងដែរ។ ប៉ុន្តែជាអកុសលលោកយាយរបស់លោក នៅតែមិនអាចជួយសង្គ្រោះបានឡើយ៕
អត្ថបទ៖ ចាន់រ៉ា
សូមចុចអាន៖ មាស សុខសោភា ធ្លាយដំណឹងត្រៀមចូលហង្សមាសឆាប់ៗនេះ ខណៈបច្ចុប្បន្នកំពុងចរចាកញ្ចប់ថវិកា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ


