ជីវិតកម្សាន្ដ
សៃហ្វុន ផ្តាំអ្នកជំនាន់ក្រោយ កុំយកការប្រកួតប្រជែងសម្រស់ជាកន្លែងកាប់ចាក់គ្នា ឬធ្វើរឿងខ្មៅងងឹត
ឆ្លងកាត់ការប្រកួតសម្រស់ និងក្នុងនាមជារៀមច្បងបវរកញ្ញាលំដាប់រងទី១ នៃកម្មវិធី Miss Universe Cambodia 2024 កញ្ញា សៃហ្វុន បានចែករំលែកបទពិសោធ និងផ្តាំទៅកាន់បេក្ខភាពជំនាន់ក្រោយ កុំយកការប្រកួតប្រជែងសម្រស់ជាកន្លែងកាប់ចាក់គ្នា ឬធ្វើរឿងខ្មៅងងឹត។

បើតាម កញ្ញា សៃហ្វុន ការប្រកួតប្រជែងនៅលើឆាក គឺគ្រាន់តែជាការបង្ហាញសមត្ថភាព និងចំណេះដឹងរបស់បេក្ខភាពប្រឡងម្នាក់ៗប៉ុណ្ណោះ ដូច្នេះកុំយកការឈ្នះចាញ់ធ្វើជាសត្រូវក្លាយគំនុំគុំគួនគ្នា។ ម្យ៉ាងទៀត បវរកញ្ញារូបនេះ ណែនាំថា បើតាំងចិត្តថាចូលប្រកួតហើយ ត្រូវតាំងចិត្តទទួលយកការពិត និងលទ្ធផល ហើយបំពេញតួនាទី ដែលទទួលបានឱ្យបានពេញលេញ។
ជាក់ស្តែងកញ្ញា សៃហ្វុន បានសរសេរសំណេរបង្ហោះភ្ជាប់រូបភាព ២សន្លឹកជាមួយនឹងម្ចាស់មកុដ Miss Universe Cambodia 2024 កញ្ញា ចន សុទីម៉ា ដោយរៀបរាប់ថា “នៅលើឆាកយើងជាដៃគូប្រកួតប្រជែង នៅក្រោមឆាកជាមិត្តភាពដ៏ល្អ ចែករំលែករឿងល្អៗ និងបង្កើតអនុស្សាវរីយ៍ល្អៗមកកាន់គ្នាទៅវិញទៅមក ក្នុងអំឡុងពេលប្រកួត”។

បវរកញ្ញាលំដាប់រងទី១ នៃកម្មវិធី Miss Universe Cambodia 2024 កញ្ញា សៃហ្វុន បានឱ្យដឹងទៀតថា “សូមផ្ដាំទៅបងប្អូនជំនាន់ក្រោយ កុំយកការប្រកួតប្រជែងសម្រស់ទៅជាកន្លែងកាប់ចាក់គ្នា និងធ្វើរឿងខ្មៅងងឹតជាច្រើន”។
ការណែនាំនេះ ធ្វើឱ្យអ្នកស្នេហាវិស័យបវរកញ្ញាបង្ហាញការយល់ស្រប ដោយលើកឡើងថា “ចប់ការប្រកួតគួរណាយើងជាបវរកញ្ញាត្រូវទទួលស្គាល់ការពិត ទទួលយកលទ្ធផលដែលបានកើតឡើង ទោះជាប់ឬមិនជាប់ក៏ដោយ លទ្ធផលល្អឬមិនល្អក៏ដោយយើងក៏ត្រូវចេះរំងាប់ចិត្តអ្នកគាំទ្ររបស់យើងដូចគ្នា ហើយមើលខ្លួនយើងវិញថា ខ្វះខាតកន្លែងណាទើបយើងមិនអាចទទួលបានជោគជ័យ កុំដុតបន្ថែម”។
មតិផ្សេងទៀត លើកឡើងដែរថា “អ្នកខ្លះមកប្រកួតច្រើនដងនៅតែមិនជាប់បានលទ្ធផលល្អផងតែគេនូវតែព្យាយាម។បវរកញ្ញាម្នាក់ៗមកប្រកួតចំណាយច្រើនណាស់ទាំងថវិការនិងពេលវេលា។ គោលដៅមុនពេប្រកួតជាអ្វី ចប់ការប្រកួតតើចង់ឲ្យវិសយ័នេះមានរឿងមិនចេះចប់? វែកញែក ផ្លែផ្កាឲ្យគ្នាមិនចេះចប់?”៕ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


