ជីវិតកម្សាន្ដ
ប្រធានសមាគមសិល្បៈទាមទារឲ្យម្ចាស់ផេក Miss Cambodia លុបចោលគំនូរមួយសន្លឹក និងសុំទោសជាសារធារណៈ
លោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមបានបញ្ចេញប្រតិកម្មបង្ហាញការមិនពេញចិត្តដោយទាមទារឲ្យម្ចាស់ផេក Miss Cambodia ធ្វើការលុបចោល និងចេញមុខសំទោសជាសាធារណៈក្រោយបញ្ចេញគំរូឈុតមួយនេះ។

ប្រតិកម្មរបស់លោក ហេង ឡុង នេះបានធ្វើឡើងក្រោយពេលសង្កេតឃើញនៅលើកហ្វេសប៊ុកផេក Miss Cambodia កាលពីថ្មីៗនេះ បានបង្ហោះរូបភាពដោយបង្ហាញនូវគំនូរនៃការឆ្នៃឈុតសម្លៀកបំពាក់មួយដែលមើលទៅហាក់មិនសមរម្យ និងល្អសម្រាប់សង្គម។
លោក ហេង ឡុង បានលើកឡើងថា គំនូរឈុតតំណាងជាតិនេះ បង្ហាញពីភាពមិនសមរម្យ និងអពមង្គលចំពោះជាតិ។ ខ្វះអ្វីរូបតំណាងជាតិច្រើនណាស់ ហេតុអ្វីមិនយកមកបង្ហាញឲ្យពិភពលោកបានស្គាល់ផង? ”ក្នុងនាមខ្ញុំបាទជាប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម សុំឲ្យម្ចាស់ផេកMiss Cambodia ធ្វើការលុបចោលនិងចេញមុខសុំទោសជាសាធារណៈ។
ជាមួយគ្នានេះ គេក៏សង្កេតឃើញមានមហាជនមួយចំនួនបានសម្តែងការមិនពេញចិត្ត និងទទូចឲ្យម្ចាស់ផេកខាងលើ ត្រូវលុបចោលចំពោះគំនូរនៃឈុតមួយនេះផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា


-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


