Connect with us

ជីវិតកម្សាន្ដ

អ្នកសិល្បៈជាច្រើន​រន្ធត់ចិត្ត​ពេល​ទទួលដំណឹង​មរណភាព​លោកគ្រូ ស៊ុំ សារឿន

បានផុស

នៅ

គេ​សង្កេតឃើញ​ទស្សនិកជន​ និង​អ្នក​សិល្ប​:​ល្បីៗ​ជាច្រើនសម្តែង​អារម្មណ៍​រន្ធត់​ចិត្តខ្លាំង​បន្ទាប់ពី​ទទួលដំណឹង​ថា ​លោកគ្រូ ស៊ុំ សារឿន ដែលជា​កវីនិពន្ធ​បទ​ចម្រៀង​បែប​មនោសញ្ចេតនា​ លន្លង់​លន្លោ​ច ​បានទទួល​មរណភាព​កាលពី​ព្រឹក​មិញ​នេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រៅ​ពីតារាចម្រៀង​ប្រុស​-​ស្រី​ល្បីៗ​ជាច្រើន​ក៏មាន​អ្នក​សិល្ប​:​ជំនាន់​ក្រោយ​ ដែលជា​កូនសិស្ស​របស់​លោក​គ្រូ ស៊ុំ សារឿន បានបង្ហាញ​ការសោកស្តាយ​ និង​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​នេះ​ផងដែរ​។​ម្យ៉ាងទៀត​មរណភាព​របស់​លោកគ្រូ ស៊ុំ សារឿន គឺជា​ការបាត់បង់​ធនធានមនុស្ស​ដ៏​សំខាន់​នៅលើ​វិស័យ​សិល្បៈខ្មែរ​។​

លោក ស៊ុំ សារឿន គឺជា​អ្នកនិពន្ធ​ជើងចាស់​មួយរូប ​ដែល​តែង​និពន្ធ​ទំនុកច្រៀង​ប្រភេទ​បទ​បែប​លន្លង់ លន្លោច​មិនតិច​បទ​ទេ​សម្រាប់​តារាចម្រៀង​ប្រុស​ស្រី​ល្បីៗ នៅ​ផលិតកម្ម​ហង្ស​មាស​ លើស​ពីនេះ​លោក​ក៏​ជា​គ្រូបង្វឹក​ក្នុងកម្មវិធី Cambodia Idol ផងដែរ​។​

បើតាម​ប្រភពពី​ក្រុមគ្រួសារ​របស់លោក​បាន​ឲ្យ​ដឹងថា​​លោក​គ្រូ ស៊ុំ សារឿន ទទួលមរណភាព​វេលា​ម៉ោង​១១​និង​២០​នាទី​ព្រឹក ​ថ្ងៃទី​៣១ ​ខែឧសភា​ឆ្នាំ២០២១​នេះ​ ក្នុង​ជន្មាយុ​៦៩​ឆ្នាំ​ ដោយ​រោគាពាធ​៕

អត្ថបទ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៨ នាទី មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង២ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៣ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

Sokha Hotels

ព័ត៌មានពេញនិយម