ជីវិតកម្សាន្ដ
តួអង្គនាយកសាលាក្នុងរឿង Harry Potter ទទួលមរណភាពនៅអាយុ ៨២ ឆ្នាំ
លោក Michael Gambon តួអង្គនាយកសាលា Hogwarts ក្នុងរឿង Harry Potter បានទទួលមរណភាពហើយ កាលពីថ្ងៃទី២៨ ខែកញ្ញា នៅអាយុ ៨២ ឆ្នាំ ។

បើតាមក្រុមគ្រួសាររបស់លោកបានឲ្យដឹងថា Michael ស្លាប់ដោយសារជំងឺរលាកសួតនៅមន្ទីរពេទ្យ ។ គាត់បានរៀបការជាមួយលោកស្រី Anne Miller នៅឆ្នាំ ១៩៦២ ប៉ុន្តែលែងលះវិញនៅឆ្នាំ ២០០២ និងមានកូនម្នាក់ឈ្មោះ Fergus Gambon ។ ក្រោយមកលោកបានរៀបការជាមួយគូស្នេហ៍ថ្មីឈ្មោះ Philippa Hart និងមានកូនម្នាក់ផងដែរឈ្មោះ Michael Gambon ។



Michael បានចាប់ផ្តើមអាជីពសម្តែងជាមួយ Laurence Olivier ក្នុងនាមជាសមាជិកម្នាក់នៃរោងមហោស្រពជាតិ ។ ក្នុងអាជីពរយៈពេល ៦០ ឆ្នាំរបស់គាត់ Michael ទទួលបានពានរង្វាន់ Olivier Awards ចំនួន ៣, ពានរង្វាន់ Screen Actors Guild Awards ចំនួន ២ និងពានរង្វាន់ BAFTA ចំនួន ៤ ។

គួរបញ្ជាក់ថា តារាសម្ដែងអៀរឡង់-អង់គ្លេសរូបនេះ ត្រូវទស្សនិកជនទូទាំងពិភពលោកស្គាល់ច្រើនតាមរយៈរឿង Harry Potter ហើយមានទ្រព្យសម្បត្តិប្រហែល ២០ លានដុល្លារឯណោះ ៕
ប្រែសម្រួល៖ វារី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


