Connect with us

ជីវិតកម្សាន្ដ

ត្រឹមរយៈ​៤​ខែ​ តារា​ហង្ស​មាស​៤​រូប ​បាត់បង់​មនុស្ស​ជាទី​ស្រលាញ់​ដូចគ្នា​

បានផុស

នៅ

​បើ​គិត​ចាប់ពី​ខែ​មីនា​ មកដល់​ត្រឹម​ខែ​មិថុនា​ ឆ្នាំ​២០២១​នេះ ​គេ​កត់សម្គាល់ឃើញ​តារាចម្រៀង​ប្រុស​-​ស្រី​ល្បីៗ​របស់​ផលិតកម្ម​ហង្ស​មាស​ចំនួន​៤​នាក់​ បាន​ជួប​ទុក្ខ​ធំ​ក្នុង​គ្រួសារ​ ដោយសារ​បាត់បង់​មនុស្សជាទី​ស្រលាញ់​ដូចៗ​គ្នា​។​

​តារាចម្រៀង​ប្រុស​-​ស្រី​ទាំង​៤​រូប​ ដែល​បាត់បង់​សមាជិ​ក​នោះ​រួមមាន៖

១- កំពូល​តារាចម្រៀង ឱក សុគន្ធ​កញ្ញា បាន​ជួប​ទុក្ខ​ដ៏​ក្រៀមក្រំ​ដោយសារ​ជីដូន​របស់​អ្នកនាង ឱក សុគន្ធ​កញ្ញា បាន​ទទួល​មរណភាព​កាលពី​ថ្ងៃទី​២៣ ខែមិថុនា ​ឆ្នាំ​២០២១ ​ដោយសារ​ជរាពាធ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២- តារាចម្រៀង​ប្រុស​លោក ឆន សុវណ្ណ​រាជ ក៏បាន​ជួប​ទុក្ខ​ធំ​ក្នុង​គ្រួសារ​ដូចគ្នា ​ខណៈ​អ្នក​ម្តាយ​ជាទី​ស្រលាញ់​បាន​ទទួល​មរណភាព​កាលពី​ថ្ងៃទី​២៣ ​ខែ​ឧសភា​ ឆ្នាំ​២០២១ ​ដោយសារ​ជំងឺលើសឈាម​និង​គាំង​បេះដូង​។​

៣- តារាចម្រៀង​វ័យក្មេង​កញ្ញា​ វី ឌី​ណែ​ត​ និង​ក្រុម​គ្រួសារ បាន​ជួប​ទុក្ខ​ជា​ទម្ងន់​ដោយសារ​អ្នក​ម្ដាយ​ជាទីស្រឡាញ់ ​បានទទួល​មរណភាព​កាលពី​ថ្ងៃទី​១៩​ ខែ​មីនា ឆ្នាំ​២០២១​ ក្នុង​ជន្មាយុ​៦២​ឆ្នាំ​ដោយសារតែ​ជំងឺកូ​វីដ​-១៩​។​

៤.​តារាចម្រៀង​ចំណូល​ថ្មី​កញ្ញា យូ​រី និង​ក្រុម​គ្រួសារ​ក៏បាន​ជួប​ទុក្ខ​ដ៏​ក្រៀមក្រំ​និង​សោកសៅ​ផងដែរ ​ខណៈអ្នក​ម្តាយ​ជាទី​ស្រលាញ់​បាន​ទទួល​មរណភាព​ទាំង​អាល័យ​កាលពី​ថ្ងៃទី​៣០​ ខែមិថុនា​ ឆ្នាំ​២០២១ ដោយសារ​ជំងឺ​ទឹកនោមផ្អែម​និង​លើសឈាម​។​

​តាមរយៈដំណឹង​នៃ​មរណទុក្ខ​ដ៏​ក្រៀមក្រំ​នេះ​ គេ​ឃើញ​មាន​មិត្តភក្តិ​សិល្ប​ដែល​ជិតស្និទ្ធ​ជាមួយ​តា​រាច​ម្រៀង​និង​សម្តែង​ប្រុស​-​ស្រី​ល្បីៗ​ទាំង​នោះ​ បាន​សម្តែង​ការចូលរួម​រំលែក​ទុក្ខ​ដ៏​សោកសៅ​និង​ក្រៀមក្រំ​នេះ​គ្រប់ៗ​គ្នា​ផង​ដែរ​៕

អត្ថបទ៖ ចាន់​រ៉ា

សូមចុចអាន៖​​ តារាសម្ដែង ចែរ៉ូហ្សា បដិសេធព័ត៌មានថាខ្លួនជាប់ពាក់ព័ន្ធជាមួយ អ្នកឆ្លងកូវីដ១៩

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទី មុន

អ្នកវិទ្យាសាស្ត្រឲ្យត្រៀមខ្លួន! ជំងឺឆ្លងសាហាវៗនឹងផ្ទុះឡើង ដោយសារអាកាសធាតុក្តៅខ្លាំង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អំពើពុករលួយ ធ្វើឱ្យប្រធានសមាគមបាល់ទាត់ថ្នាក់ជាតិរបស់ប្រទេសចិន ត្រូវជាប់ពន្ធនាគារអស់មួយជីវិត

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្នុង​ត្រីមាស​ទី១​ឆ្នាំនេះ ខេត្ត​កែប នាំចេញ​ផ្លែស្វាយ​កែវ​រមៀត​ជាង ៧​ពាន់​តោន កើនឡើង ៨២%

ព័ត៌មានជាតិ៩ ម៉ោង មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

ព័ត៌មានជាតិ៩ ម៉ោង មុន

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

Sokha Hotels

ព័ត៌មានពេញនិយម