ជីវិតកម្សាន្ដ
គ្រួសារលោក ព្រាប សុវត្ថិ ចូលរួមហែក្បូនឃោសនាបោះឆ្នោត ដោយសប្បាយរីករាយ
សម្រាប់ការបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតំណាងរាស្ត្រនីតិកាលទី៧នេះ មានវត្តមានប្រជាពលរដ្ឋយ៉ាងច្រើនកុះករបានចូលរួមក្បូនហែឃោសនាគាំទ្រគណបក្សនយោបាយ។ មិនខុសគ្នាពីប្រជាពលរដ្ឋនៅតាមមូលដ្ឋាននៃភូមិ ឃុំ ស្រុក ខេត្ត ក្រុងនីមួយៗដែលបាននាំគ្នាចូលរួមហែក្បូនឃោសនា ពោលគឺមានវត្តមានតារាសិល្បៈប្រុស-ស្រីល្បីៗជាច្រើនដួងស្ទើរគ្រប់ទម្រង់បាននាំគ្នាមកចូលរួមក្បូនហែឃោសនាគាំទ្រគណបក្សប្រជាជនកម្ពុជាផងដែរ។

ចំណែកកំពូលតារាចម្រៀងលំដាប់ប្រទេសមានងារជាឧកញ៉ា លោក ព្រាប សុវត្ថិ ភរិយា ព្រមទាំងកូនប្រុសទាំងបីក៏បង្ហាញវត្តមានចូលរួមហែក្បូនឃោសនាបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដោយទឹកមុខសប្បាយរីករាយគាំទ្រដោយស្មោះស្ម័គ្រ។ ឧកញ៉ា ព្រាប សុវត្ថិ បានថ្លែងថា៖ “ចូលរួមយុទ្ធនាការឃោសនារកសំឡេងឆ្នោត សប្បាយរីករាយណាស់ ជយោ គណបក្សប្រជាជនកម្ពុជា អរគុណសន្តិភាព”។

តាមទិដ្ឋភាពជាក់ស្តែង ប្រជាពលរដ្ឋ និងសិល្បករ-សិល្បការិនីដែលបានចូលរួមទាំងអស់សុទ្ធតែសម្តែងក្តីរីករាយ ផុសចេញពីក្រអៅបេះដូង និងគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជានា យករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា។ ប្រជាពលរដ្ឋបានត្រៀមលក្ខណៈសម្បត្តិរួចរាល់ដើម្បីបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ៕


អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


