ជីវិតកម្សាន្ដ
បវរកញ្ញាតំណាងកម្ពុជា រ៉េត សារីតា ត្រឡប់មកដល់ប្រទេសកំណើតវិញហើយ បន្ទាប់ស្នាក់នៅអាមេរិកជិត៣ខែ
ភ្នំពេញ ៖ បវរកញ្ញាតំណាងប្រទេសកម្ពុជាដែលចេញ ទៅប្រកួតMiss Universe International រ៉េត សារីតា បានវិលត្រឡប់មកពីសហរដ្ឋអាមេរិកមកដល់ទឹកដីកម្ពុជាវិញហើយ បន្ទាប់ពីស្នាក់នៅទីនោះជិត៣ខែមកនេះ។

នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់កញ្ញារ៉េតសារីតា តាមរយៈការបង្ហោះStoryបានបញ្ជាក់យ៉ាងច្បាស់កាលពីយប់ថ្ងៃទី១៤ ខែកក្កដានេះថា នាងពិតជាបានធ្វើដំណើរមកដល់កម្ពុជាវិញហើយ ខណៈការមកដល់នេះហាក់ពុំមានការទទួលស្វាគមន៍ឡើងដោយសារបញ្ហាជំងឺកូវីដ។

ទោះបីជាយ៉ាងណាគេឃើញ រ៉េត សារីតា ក៏បានបង្ហាញអារម្មណ៍រំភើបរីករាយក្រោយពេលវិលត្រឡប់មកដល់ប្រទេសកំណើតវិញក្រោយបំពេញភារកិច្ចជូនជាតិផងដែរ។ ប៉ុន្តែនាងក៏បានបញ្ជាក់ថា ពេលនេះត្រូវឃុំខ្លួនរយៈពេល១៤(ធ្វើចត្តាឡីស័ក)តាមវិធានណែនាំរបស់ក្រសួងសុខាភិបាល។

គេចាំបានថាកញ្ញា រ៉េត សារីតា ដែលតំណាងប្រទេសកម្ពុជាបានចេញទៅប្រកួត Miss Universe I nternationalកាលពីអំឡុងចុងខែ៤មកម្ល៉េះហើយកម្មវិធីក៏បានបញ្ចប់សព្វគ្រប់ហើយដែរដោយរកឃើញម្ចាស់ពានបានទៅបវរកញ្ញាMexico។

យ៉ាងណាមិញថ្វីត្បិតការប្រកួតនោះត្រូវបានបញ្ចប់តែសម្រាប់ រ៉េត សារីតា ភ្លាមៗនោះគឺមិនអាចធ្វើដំណើរត្រឡប់មកកម្ពុជាបានទេដោយសារតែនាងត្រូ វចូលរួមកម្មវិធីជួបជុំកម្សាន្តជាមួយបងប្អូនខ្មែរនៅទីនោះ៕
ដោយ ៖ ចាន់រ៉ា



-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


