ជីវិតកម្សាន្ដ
ពិធីករ សុខ រ៉ាស៊ី៖ករណីបណ្តឹងរឿងគេជំពាក់លុយជាង១ម៉ឺនដុល្លារកំពុងដំណើរការតាម នីតិវីធីច្បាប់
ពិធីករប្រុសមានប្រជាប្រិយភាពលោក សុខ រ៉ាស៊ី បានអះអាងប្រាប់កម្ពុជាថ្មីថាករណីបណ្តឹងរបស់លោកលើថៅកែផលិតកម្មមហាហង្សលោក អ៊ិន សុភិន ពេលនេះកំពុងដំណើរការទៅតាមនិតិវិធីច្បាប់។
លោក សុខ រ៉ាស៊ី បានថ្លែងប្រាប់តាមរយ:សារអេឡិចត្រូនិចថារឿងដែលលោកអ៊ិន សុភិនជំពាក់លុយពុំសងនេះគឺលោករក្សាជំហមិនដើរថតក្រោយឡើ យពោលគឺត្រូវតែធ្វើតាមច្បាប់ព្រោះលោកជឿជាក់ថាប្រព័ន្ធច្បាប់និងតុលាការនឹងជួយផ្តល់យុត្តិធម៌ដល់លោកដែលជាជនរងគ្រោះ។

ពិធីករលោក សុខ រ៉ាស៊ី បញ្ជាក់ថាលោកមិនអាចទុ កឱកាសឲ្យអ្នកដែលជំពាក់លុយលោករួចខ្លួនទេព្រោះមើលទៅហាក់ផ្គើនមិនខ្លាចបាត់បង់កិត្តិយសនិងមានទំនូលខុសត្រូវឡើយ។ លោកថាកន្លងមកលោកធ្លាប់សម្របសម្រួលច្រើនសារហើយរឿងសុំឲ្យគាត់សងលុយទោះមិនបានសងទាំងអស់ក៏ត្រឹងសងខ្លះៗសិនប៉ុន្តែបុគ្គលនេះតែងមានចេតនាគេវេ សរហូត។
លោក សុខ រ៉ាស៊ី បន្ថែមថាគិតមកដល់ពេលនេះមា នរយ:ពេល១ឆ្នាំហើយដែលលោកអ៊ិន សុភិន ជំពាក់លុយសរុបមានចំនួន ១៥ ៧០០ដុល្លារមិនទាន់ស ងដូច្នេះលោកជឿជាក់ថាច្បាប់នឹងជួយរកយុត្តិធម៌ជូនជងរងគ្រោះដូចលោកលើករ ណីបណ្តឹងលោក អ៊ិន សុភិន ពេលនេះ។

យ៉ាងណាក៏ដោយ នៅមិនទាន់មានការបកស្រាយ ឬការឆ្លើយតបពីលោក អ៊ិន សុភិិន ជុំវិញបញ្ហានេះនោះទេ៕ ដោយៈ ចាន់រ៉ា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


