ជីវិតកម្សាន្ដ
កម្មវិធីវង់តន្ត្រីខ្មែរ រដូវកាលទី២ ឈានមកដល់ វគ្គជម្រើសដំបូងហើយ
ជាមួយរយៈពេលនៃការចាប់ផ្ដើមបើកទទួលវីដេអូប្រកួត នាថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ កម្មវិធីវង់តន្ត្រីខ្មែរ រដូវកាលទី២ បានទទួលវីដេអូប្រកួតជាច្រើនក្រុម និងទោល មកពីបណ្ដាលរាជធានី-ខេត្ត ចំនួន១៣។ ក្នុងនោះ ក៏មានទម្រង់សិល្បៈបុរាណជាច្រើនផងដែរ រួមមានចាប៉ីដងវែង, អាយ៉ៃ, របាំប្រជាប្រិយ, របាំបុរាណ, ចម្រៀងភ្លេងការ, វង់ភ្លេងពិណពាណ្យ, វង់ភ្លេងប្រពៃណី, ល្ខោនយីកេ និងល្ខោនខោលជាដើម។
កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញនេះ កម្មវិធីវង់តន្ត្រីខ្មែរ រដូវកាលទី២ ក៏បានឈានមកដល់ វគ្គជម្រើសដំបូងហើយ ដែលបានចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ BTV។ ក្នុងវគ្គជម្រើសដំបូងនេះ គណៈកម្មការទាំងបួនរូប បានធ្វើការត្រួតពិនិត្យយ៉ាងម៉ត់ចត់ទៅលើវីដេអូសម្ដែងរបស់បេក្ខជនជាក្រុម និងទោល ដែលបានផ្ញើមកចូលរួមប្រកួត ហើយជ្រើសរើសបានបេក្ខជនដែលមានសមត្ថភាព និងគោរពគ្រប់លក្ខខណ្ឌតម្រូវរបស់កម្មវិធី ចំនួន ៣០ក្រុម និងទោល ដើម្បីឆ្ពោះទៅកាន់វគ្គបន្ទាប់។
គួរបញ្ជាក់ថា កម្មវិធីវង់តន្ត្រីខ្មែរ រដូវកាលទី២នេះ ធ្វើឡើងក្រោមប្រធានបទ «សិល្បៈបុរាណចម្រុះ» ដែលត្រូវបានបង្កើត និងរៀបចំឡើងក្រោមគំនិតផ្តួចផ្តើមរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង និងគាំទ្រដោយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសមាគមមិត្ត តន្រ្តីករ។



កម្មវិធីប្រកួតនេះផងដែរ គឺត្រូវបានរៀបចំឡើងក្នុងគោលបំណង លើកកម្ពស់ និងផ្សព្វផ្សាយឧបករណ៍តន្រ្តីខ្មែរគ្រប់ទម្រង់ និងសិល្បៈបុរាណគ្រប់ប្រភេទ ដែលឆ្លុះបញ្ចាំងពីអត្តសញ្ញាណជាតិខ្មែរយើង។
ជាមួយគ្នានោះផងដែរ បន្ទាប់ពីបានធ្វើការត្រួតពិនិត្យវីដេអូ ដែលផ្ញើមកចូលរួមប្រកួតទាំងអស់ គណៈកម្មការទាំងបួនរូបហាក់មានក្ដីរំភើប និងសប្បាយចិត្តជាពន់ពេក ដោយឃើញសំទុះនៃការចូលរួមពីបេក្ខជនជាច្រើនស្ទើរមិនគួរឲ្យជឿ។ មិនត្រឹមតែប៉ុណ្ណោះ សមាសភាពបេក្ខជនដែលបានចូលរួម មានគ្រប់វ័យ ចាប់ពីកុមារតូចៗរហូតដល់វ័យចំណាស់ ដែលបង្ហាញអំពីទឹកចិត្តស្រឡាញ់ និងឆន្ទៈនៃការចង់ចូលរួមថែរក្សាការពារមរតកវប្បធម៌បុរាណខ្មែរផងដែរ។

គួររំឭកថា កម្មវិធីវង់តន្ត្រីខ្មែរ រដូវកាលទី២ មានការចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ BTV រៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង ៨យប់តទៅ និងផ្សាយបន្តផ្ទាល់លើផេកផ្លូវការ របស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២១ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៦ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ



