Connect with us

ជីវិតកម្សាន្ដ

ស្ទើរមិនជឿ តារាចម្រៀង វណ្ណា ស័ក្តិ មានកូនស្រីធំពេញវ័យយ៉ាងស្រស់ស្អាត

បានផុស

នៅ

កន្លងមកពុំមានទស្សនិកជនដឹងទេថា តារាចម្រៀងប្រុសលោក វណ្ណា ស័ក្ដិ ធ្លាប់មានប្រពន្ធកូននោះទេ ប៉ុន្តែថ្មីៗនេះ ក៏ស្រាប់តែមានការភ្ញាក់ផ្អើលក្រោយព័ត៌មានថា តារារូបនេះមានកូនស្រីធំពេញវ័យយ៉ាងស្រស់ស្អាតថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពបានលើកឡើងថា យុវតីដែលត្រូវបានគេស្គាល់ថា ជាកូនស្រីតារាចម្រៀងលោក វណ្ណា ស័ក្តិ មាន ឈ្មោះ វណ្ណ ណាណា ខណ:កន្លងមកលោកក៏បានសារភាពថា ក្មេងស្រីម្នាក់នោះជាកូនរបស់លោក រួចហើយក៏ពិតមែន តែរហូតមកទល់ពេលនេះក៏នៅតែមានអ្នកគាំទ្រ និងអ្នកសិល្បៈមួយចំនួនហាក់មិនទាន់ដឹងថា លោកមានកូនស្រីដ៏ស្រស់ស្អាតបែបនេះទេ។

ជាក់ស្តែងកាលពីថ្មីៗមកនេះ វណ្ណ ណា ណា បានបង្ហោះទិដ្ឋភាពក្នុងពិធីខួបកំណើតរបស់ខ្លួនដោយ ក្នុងនោះគេឃើញវត្តមានលោក វណ្ណា ស័ក្ដិ ជាឪពុក និងលោកយាយ ណយ សំណាង ចូលរួម ផងដែរ មើលទៅពិតជារីករាយខ្លាំងណាស់។

ដោយបង្ហោះ ភ្ជាប់ ជាមួយ ទិដ្ឋភាព ក្នុង ពិធី ខួប កំណើ តរបស់ខ្លួននោះ វណ្ណ ណាណា ក៏បាន សរសេរ សារ យ៉ាងខ្លីបែបនេះថា Happy birthday to me ។តាមរយ:រូបភាពនេះលោក វណ្ណា ស័ក្តិ ដែលជាឪពុ កបង្ហាញស្នាមញញឹមពោពេញដោយក្តីស្រលាញ់ចំពោះកូនស្រីផងដែរ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម