ជីវិតកម្សាន្ដ
ករុណា ពេជ្រ ឆ្លើយតបការព្រួយបារម្ភរបស់អ្នកគាំទ្រ ក្រោយឃើញសកម្មភាពនេះ
អ្នកគាំទ្រនិងទស្សនិកជនមានការភ្ញាក់ផ្អើលគ្រប់គ្នា ក្រោយពេលឃើញតារាចម្រៀងប្រុស លោក ករុណា ពេជ្រ ហាក់មានអារម្មណ៍ភ័យស្ទើរបាត់ព្រលឹងចេញពីខ្លួន ព្រោះជួបដោយផ្ទាល់នៅសកម្មភាពបែបនេះ។

រឿងដែលធ្វើឲ្យមហាជនកាន់តែបារម្ភខ្លាំងថែមទៀតនោះ គឺបន្ទាប់ពីលោក ករុណា ពេជ្រ បានបង្ហោះសាររៀបរាប់ដោយខ្លីដូច្នេះថា ចេញពី studio បានកាដូធំហ្មង។ ថ្ងៃមុនផ្ទះគេ ថ្ងៃនេះមកដល់ផ្ទះខ្ញុំហើយ។ បងប្អូនអើយ សូមអនុវត្ត ៣ការពារ ៣កុំ។


ដោយសារតែការបង្ហោះរូបភាព នៃសកម្មភាពក្រុមឈុតការពារសុវត្ថិភាពពីជំងឺកូវីដ-១៩ បានចុះទៅដល់ទីតាំងផ្ទះរបស់លោក ករុណា ពេជ្រ ភ្ជាប់នឹងខ្លឹមសារខាងលើ ទើបធ្វើឲ្យមិត្តភ័ក្ដិអ្នកសិល្ប:រួមអាជីព ព្រមទាំងអ្នកគាំទ្រជាច្រើន មានការសួរនាំនិងឆ្ងល់ថាតើក្រុមនេះចុះទៅធ្វើអ្វី?។


ឆ្លើយតបនឹងក្តីព្រួយបារម្ភ ហើយការសួរនាំខាងលើ តារាចម្រៀងលោក ករុណា ពេជ្រ បានថ្លែងប្រាប់ឲ្យដឹងតាមរយ:បណ្តាញសង្គមហ្វេសប៊ុកថា មិនមាននរណាកើតអីទេ គឺគ្រាន់តែគេចុះបាញ់ថ្នាំសម្លាប់មេរោគប៉ុណ្ណោះ។ លោកថា អរគុណក្រុមហ៊ុន Rainbo w Cambodia ដែលបានផ្ដល់សេវាបាញ់សម្លាប់មេរោគ សម្អាតផ្ទះសម្រាប់សុខភាពខ្ញុំ៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១២ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ