ជីវិតកម្សាន្ដ
ថ្ងៃភ្ជុំបិណ្ឌជិតមកដល់ ឧកញ៉ា ឡេង និមល កុម្ម៉ង់ទិញរថយន្តទំនើប Rolls-Royce ពីរគ្រឿង ខ្ទង់លានដុល្លារ
រថយន្តលំដាប់អភិជន Rolls-Royce ពីរគ្រឿង ត្រូវបានអ្នកជំនួញអចលនទ្រព្យវ័យក្មេងឧកញ៉ា ឡេង និមល បញ្ជាទិញដោយកុម្ម៉ង់ option ពិសេសៗ តម្លៃខ្ទង់លានដុល្លារអាមេរិក។
Rolls-Royce ២គ្រឿង ដែលលោកឧកញ៉ាកុម្ម៉ង់បានមកដល់ភូមិគ្រឹះទាំងយប់ នៅថ្ងៃសុក្រ ទី២៤ ខែកញ្ញា ដើម្បីនិមិត្តរូបជាគូរស្នេហ៍អមត។ តាមរយៈការបង្ហោះលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន ផ្ទុះការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយមានអ្នកគាំទ្រជាច្រើនអបអរសាទរជូនពរលោកឧកញ៉ា និងលោកជំទាវវ័យក្មេងទាំងពីរ ក្នុងការទទួលបានកាដូជីវិតថ្មីបន្ថែម បន្ទាប់ជោគជ័យជាមួយនឹងដំណើរជីវិតជាច្រើនផ្សេងទៀត។


សម្រាប់រថយន្តទំនើបលំដាប់អភិជន Rolls-Royce នេះគឺតម្លៃមានការប្រែប្រួលទៅតាមការកុម្ម៉ង់ Option ។


សូមបញ្ជាក់ជូនថា ម្ចាស់បុរី ឡេង និមល ត្រូវបានចាត់ថា កំពុងជោគជ័យក្នុងជីវិតស្នេហា គ្រួសារ និងមុខជំនួញខ្លាំង។ ខណៈដែលពួកគាត់សុទ្ធសឹងតែមានអ្វីៗគ្រប់យ៉ាងសម្រាប់បំពេញតម្រូវការជីវិត មិនតែប៉ុណ្ណោះហ៊ានចំណាយទឹកប្រាក់ខ្ទង់លានដុល្លារដើម្បីធ្វើកិច្ចការមនុស្សធម៌ និងទិញរថយន្តស៊េរីទំនើបៗ ម៉ាក Rolls-Royce ដែលរថយន្តមួយនេះធ្លាប់តែឃើញមហាសេដ្ឋីលំដាប់ៗជិះ។ មែនទែនទៅបើតាមប្រភពច្បាស់ការមួយខ្សឹបប្រាប់ថា លោកឧកញ៉ាមានរថយន្តម៉ាកផ្សេងរាប់សិបគ្រឿង កំពុងឈរជាជូរពេញភូមិគ្រឹះទៀតផង៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»



