ជីវិតកម្សាន្ដ
សំណួរចុងក្រោយដែលនាំឲ្យ រ៉េត សារីតា ឈ្នះមកុដបវរកញ្ញាចក្រវាលកម្ពុជា២០២០
ជាតារាសម្តែង ជាពិធីការនីទូរទស្សន៍ និងជាឯកអគ្គរដ្ឋទូតផលិតផលមួយចំនួន កញ្ញា បានឈ្នះតំណែងជាបវរកញ្ញាចក្រវាលកម្ពុជា២០២០ ដើម្បីតំណាងឱ្យប្រទេសនៅក្នុងការប្រលងបវរកញ្ញាចក្រវាលបន្ទាប់។

បន្ទាប់ពីសកម្មភាពប្រកួតរយៈពេល ៥សប្តាហ៍ កញ្ញា រ៉េត សារីតា ដែលជាអ្នកតស៊ូមតិដើម្បីសមភាពយេនឌ័រនិងការយល់ដឹងអំពីសុខភាពបន្តពូជ បានឈ្នះពានពិសេសដូចជា ពានទេពកោសល្យ ពានការតស៊ូមតិល្អបំផុត និងពានការសម្ភាសន៍បានល្អ បំផុត ជាមួយ និងការបញ្ចេញសមត្ថភាពនៅលេីឆាករបស់កញ្ញា រហូតទទួលបានចំណាត់ថ្នាក់កំពូលនៃការប្រកួតនេះ។

នៅពេលត្រូវបានសួរនៅក្នុងសំណួរចុងក្រោយ៖ សព្វថ្ងៃនេះ មានអត្ថន័យ នៃសិទ្ធិទទួលបានច្រេីនណាស់ ជាពិសេសត្រូវបានបង្កេីតឡេីងក្នុងយុគសម័យឌីជីថល។ តើកញ្ញាគួរតែគ្រងមកុដបវរកញ្ញាចក្រវាលកម្ពុជា ២០២០ ដែរឬទេ? តើអ្វីទៅជាអត្ថន័យនិងគោលបំណងពិតប្រាកដនៃការទទួលបានមកុដនេះ? កញ្ញា បានឆ្លើយតប “ ចំពោះនាងខ្ញុំ និយមន័យនៃបវរកញ្ញាចក្រវាលកម្ពុជា ២០២០ គឺជាស្ត្រីដែលមានចិត្តល្អ នាងទទួលខុសត្រូវ នាងគឺជាមនុស្សម្នាក់ដែលអាចទុកចិត្តបាន។ នាងអាចទាក់ទងនឹងអ្វីៗដែលពិបាកបំផុត ដូចជាកំឡុងពេលដែលយើងកំពុងជួបប្រទះនាពេលបច្ចុប្បន្ន ជាពិសេសក្នុងអំឡុងពេលដ៏លំបាកនៃការរាតត្បាតនៃ Covid-19 ។ នាងត្រៀមខ្លួនជាស្រេច ក៏ដូចជាត្រៀមខ្លួនទទួលយកការប្រកួតប្រជែងណាមួយ។ នាងគឺជាសំលេងរបស់ស្ត្រីដទៃទៀត។ ហើយគុណសម្បត្តិទាំងអស់នេះនាងខ្ញុំជឿថា នាងខ្ញុំជាស្ត្រីម្នាក់នោះ ជាបវរកញ្ញាចក្រវាលកម្ពុជា២០២០ បន្ទាប់របស់លោកអ្នក។ ”

សារីតា ជាបវរកញ្ញាចក្រវាលកម្ពុជាលើកទី៤ ត្រូវបានអមដោយជយលាភីរងរួមជំនាន់របស់កញ្ញា រួមមានលំដាប់រងទី១ កញ្ញា ឈុន រក្សា, លំដាប់ រងទី២ កញ្ញា ឌី សុរ:ក្ខិតា, លំដាប់រងទី៣ កញ្ញា នេត រក្សា និងលំដាប់រងទី៤ កញ្ញា សួន ពិសី។
សូមតាមដានដំណើររបស់កញ្ញាទៅកាន់បវរកញ្ញាចក្រវាលនៅពេលកញ្ញារៀបចំចូលប្រកួតអន្តរជាតិ។
បវរកញ្ញាចក្រវាលកម្ពុជា២០២០ នាំមកជូនជាពិសេសដោយ Ganzberg!

-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


