ចោម ច័ន្ទ ចេញមុខសូមទោសក្រោយយកតុក្កតាជ័រមកLive
Connect with us
Helistar Cambodia - Helicopter Charter Services

ជីវិតកម្សាន្ដ

ចោម ច័ន្ទ ចេញមុខសុំទោសក្រោយយកតុក្កតាជ័រមកLive ក្នុងសកម្មភាពមិនសមរម្យ​

បានផុស

នៅ

បន្ទាប់ពី​មានការ​រិះគន់​តារា​ហ្វ៊េ​ស​ប៊ុ​ក​ល្បីឈ្មោះ​អ្នកនាង​ ចោម ច័ន្ទ ដែល​ស្គាល់​ថា​ ជា​បងស្រី​បង្កើត​តារា​ស្រី​សិច​ស៊ី​កញ្ញា ដេន​នី ក្វាន់​ ពេលនេះបានចេញមុខ​សុំទោស​មហាជន​ និង​មហាជន​ជា​សារ​ធា​រណ​:​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចេញមុខ​សូមទោស​ពី​សំណាក់​អ្នកនាង ចោម ច័ន្ទ នេះ ​ក្រោយពេល​នាង​ត្រូវ​រង​ការរិះគន់​យ៉ាង​ចាស់​ដៃ​ពី​សំណាក​មហាជន​ និង​អ្នកប្រើប្រាស់​បណ្តាញ​សង្គម ​ពិសេស​លោកជំទាវ ហ៊ុន ស៊ី​ណាត លើ​សកម្មភាព​ដែល​នាង​បាន​យក​តុក្កតា​ជ័រ​មក​ឡាយ​វី​ដេអូ​ ក្នុង​សកម្ម​ភាពមិន​សមរម្យ​នាំ​ឲ្យ​ប៉ះពាល​ដល់​សីល​ធម៌​សង្គម​និង​តម្លៃ​ជា​ស្ត្រី​ខ្មែរ ។​

អ្នកនាង ចោម ច័ន្ទ បាន​ចេញមុខ​សុំទោស​បែបនេះ​ថា នាង​សូម​ខន្តី​អភ័យទោស​និង​សូម​អ​ធ្យាស្រ័យ​នូវ​កំហុស​ខុសឆ្គង​ដោយ​អ​ចេតនា​នូវ​វីដេអូ សកម្មភាព​វីដេអូ​Live​ដែល​នាងបាន​Live លើ​បណ្តា​ញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជាមួយ​ការលេង​សើច​ជា​មួយ​រូប​តុក្កតា​ជ័រ​ដោយ​ក្នុងន័យ​លេងសើច​សប្បាយ​ធម្មតាៗ​មិនមាន​ចេតនា​អាក្រក់​នោះទេ ។​

ប៉ុន្តែ​ដោយសារ​មានការ​ណែនាំ​ និង​រិះគន់​ក្នុងន័យ​ស្ថាបនា​ពី​បងប្អូន​មហាជន​ជាច្រើន​ក្នុង​បណ្តាញ​សង្គ​ម​ទើប​ធ្វើឱ្យ​នាង​ភ្ញាក់ខ្លួន​ និង​បានដឹង​ពី​កំហុសដោយ​អ​ចេតនា​។​ នាងសូម​សុំទោស​ជា​សា​ធារណ​:​ទៅកាន់​បងប្អូន​ក្នុង​បណ្តាញ​សង្គម​ទាំងអស់ ។ ​

ដោយឡែក​កាលពី​រសៀល​ថ្ងៃទី​១៩ ​ខែតុលា​ ឆ្នាំ​២០២១ ​អ្នកនាង ចោម ច័ន្ទ ក៏បានឡាយវីដេអូ​ធ្វើការសុំ ទោស​លោកជំទាវ ហ៊ុន ស៊ី​ណាត ដែរ​ថា​«​នាង​ខ្ញុំ​សូម​ឡាយ​សូមទោស​លោកជំទាវ​មីង ហ៊ុន ស៊ីណាត និង​បងប្អូននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក នូវ​កំហុ​ស​ដោយ​អ​ចេតនា​ចំពោះសកម្មភាពវីដេអូ​ឡាយជាមួយ តុក្កតាជ័រ » ៕

អត្ថបទ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services