ជីវិតកម្សាន្ដ
ក្តៅៗ ! ខ្ញុង ប្រកាសវេរលុយត្រឡប់ទៅឲ្យម្ចាស់ដើមវិញទាំងអស់
ភ្នំពេញ ៖ បន្ទាប់ពីផ្ទុះនូវរឿងរ៉ាវដ៏ចម្រុងចម្រាស់ជុំវិញតារាកំប្លែង ខ្ញុង ទម្លាយយ៉ាងភ្ញាក់ផ្អើលថាខ្លួនជំពាក់លុយគេជិត៦០ម៉ឺនដុល្លារនោះ គឺរហូតមកដល់ពេលនេះនៅតែប្រធានបទក្តៅនៃការជជែកវែកញែករបស់មហាជននិងអ្នកគាំទ្រនៅលើបណ្តាយសង្គម ហ្វេសប៊ុក។

យ៉ាងណាមិញនៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ តារាកំប្លែងអ្នកនាងខ្ញុងក៏បានចេញមុខបកស្រាយផងដែរនូវការរិះគន់ដែរថា ការទម្លាយរឿងជំពាក់បំណុលគេជាងកន្លះលានដុល្លារនោះគឺជាឆាកល្ខោនរៀបចំសម្តែងនិងគម្រោងបោកប្រាស់មហាជនដោយអ្នកនាងខ្ញុងបញ្ជាក់ថា នាងគ្មានគំនិតអវិជ្ជមាន ឬ កុហកបែបនេះទេ។

ដោយឡែកបន្ទាប់ពីការបកស្រាយកាលព្រឹកមិញហើយនោះ ក៏ស្រាប់តែនៅយប់ថ្ងៃទី២០ខែតុលាដដែលនេះអ្នកនាង ខ្ញុង បានបង្ហោះសារថ្មីមួយទៀតនៅលើគណនីហ្វេសប៊ុករបស់ខ្លួនដូច្នេះថាជំរាបសួរបងប្អូនទាំងអស់គ្នានាងខ្ញុំមានរឿង៤។
១.នាងខ្ញុំសូមបាញ់លុយដែលបងប្អូនបាញ់ចូលយកឱ្យនាងខ្ញុំត្រឡប់ទៅបងប្អូនវិញទាំងអស់សូមបងប្អូនផ្ញើ វិក្កយបត្រដែលបានបាញ់ឱ្យខ្ញុំចូលក្នុងផេកនេះខ្ញុំនឹងមើលចំនួនបញ្ជូនបងប្អូនវិញ។
២.នាងខ្ញុំសុំពេលពីម្ចាស់ផ្ទះក្នុងការពន្យារការបង់រំលោះប្រចាំខែមួយរយៈសិន ឬបើបងប្អូនណាចង់ទិញនាងខ្ញុំនិងលក់ផ្ទះដែលបានបង់រំលស់មួយរយៈកន្លងមកនេះ។

៣.នាងខ្ញុំសូមប្រកាសលក់ឡានរបស់ប្ដីដើម្បីយកលុយមកធ្វើដើមទុនចុងក្រោយ។
៤.ខ្ញុំសូមអង្វរម្ចាស់បំណុលទាំងអស់ទុកពេលឲ្យនាងខ្ញុំរកលុយសងផង ខ្ញុំនឹងប្រឹងរកលុយសងបងប្អូនទាំងអស់គ្នា។ អ្នកនាង ខ្ញុង បានបន្ថែមថា នាងខ្ញុំសូមអរគុណបងប្អូនទាំងអស់គ្នាដែលបានស្រឡាញ់អាណិតនឹងយល់អំពីនាងខ្ញុំនឹងប្ដី៕
ដោយ ៖ ចាន់រ៉ា



-
សន្តិសុខសង្គម៧ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ១៩ ម៉ោង agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
កីឡា៤ ថ្ងៃ agoអ្នកគាំទ្រប្រមាណ ៧ ពាន់នាក់ទស្សនាការប្រកួតមិត្តភាព រវាងក្រុមតារាកម្ពុជា និងសសយក ខេត្តបន្ទាយមានជ័យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស


