តារាចម្រៀង រតនៈ វិសាល មានទុក្ខ​ធំ​ព្រោះ​ម្តាយ​ទទួលមរណភាព
Connect with us
Helistar Cambodia - Helicopter Charter Services

ជីវិតកម្សាន្ដ

តារាចម្រៀង រតនៈ វិសាល មានទុក្ខ​ធំ​ព្រោះ​ម្តាយ​ទទួលមរណភាព

បានផុស

នៅ

​ភ្នំពេញ ៖ តារាចម្រៀង​លោក រតនៈ វិសាល និង​ក្រុមគ្រួសារ​ពេលនេះ​កំពុង​មានទុក្ខ​ដ៏​ក្រៀមក្រំ​និង​សោក​សៅ​បំផុត​ ខណៈ​ដែល​អ្នក​ម្តាយ​ជាទី​ស្រលាញ់​បាន​ទទួលមរណភាព​ទាំង​អាល័យ​បំផុត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​ការ​បញ្ជាក់​ម្តាយ​របស់​តារាចម្រៀង​លោក រតនៈ វិសាល បាន​ទទួល​មរណភាព​ក្នុង​អាយុ​៧២ ឆ្នាំ​ដោយ​រោគាពាធ​។​បច្ចុប្បន្ន​សព​តម្កល់​ធ្វើបុណ្យ នៅ​វត្ត​អង្ក​មេត្រី​សង្កាត់​ព្រៃ​សរ​ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ​។

តាមរយៈដំ​ណឹង​មរណទុក្ខ​ដ៏​សោកសៅ​និង​ក្រៀមក្រំ​បំផុត​នេះដែរ​គេ​ឃើញ​មាន​អ្នកគាំទ្រ​និង​មហាជន​ព្រមទាំង​អ្នកសិល្បៈ​ជាច្រើន​បាន​សម្តែង​ការចូលរួម​រំលែក​ទុក្ខ​ជាមួយ​ក្រុមគ្រួសារ​របស់​លោក រតនៈ វិសាល ផងដែរ។

សូម​បញ្ជាក់​ថា ​លោក រតនៈ វិសាល​គឺជា​អ្នក​ច​ម្រៀង​ជើងចាស់​ល្បីឈ្មោះ​គួរសម​ហើយ​តារា​រូប​នេះ​តែង​តែ​បង្ហាញមុខ​តាមរយៈ​កញ្ចក់​ទូរទស្សន៍​នានា និង​ច្រៀង​តាម​ភោជនីយដ្ឋាន​ដើម្បី​យក​ប្រាក់​មក​ព្យាបាល​ម្តាយ​និង​ចិញ្ចឹម​គ្រួសារ​៕

ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services