Connect with us

ជីវិតកម្សាន្ដ

ផ្ទុះ​ការគាំទ្រ ! ពេជ្រ សោភា គ្រង​ឈុត​ស្រី្ត​ខ្មែរ​ក្រុង​លង្វែក​អាយុកាល​១០​ឆ្នាំ

បានផុស

នៅ

ភ្នំពេញ ៖ ​តារា​ចម្រៀង​អ្នកនាង ពេជ្រ សោភា ជាថ្មី​ម្តង​ទៀត​បាន​ធ្វើ​ឲ្យ​មហាជន​និង​អ្នកគាំទ្រ​បង្ហាញ​ការចាប់ អារម្មណ៍​ហើយ​សរសើរ​គ្រប់គ្នា​ បន្ទាប់ពី​ឃើញ​តារា​ស្រី​រូបនេះ​គ្រង​ឈុត​ស្រី្ត​ខ្មែរ​ក្រុង​លង្វែក​ដែលមាន​អាយុ​កាល​១០​ឆ្នាំ​ហើយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សកម្មភាព​និង​រូបភាព​របស់​តារាចម្រៀង​ពេជ្រ សោ ភាព ពេលនេះ​បានធ្វើ​ឲ្យ​អ្នកគាំទ្រ​លាន់មាត់​និយាយ​ថា​ស្អាត ​ខណៈ​ដែល​សម្លៀកបំពាក់​ដែល​នាង​គ្រង​លើ​ខ្លួន​នោះ​គឺមាន​អាយុ​១០​ឆ្នាំ​ហើយ​។

ម្យ៉ាង​ទៀត​នេះ​ក៏បាន​បង្ហាញ​ថា ពេជ្រ សោភា កាន់តែ​លើក ស្ទួយ​ខ្លាំង​ចំពោះ​វប្បធម៌​ខ្មែរ​ពី​បុរាណ​។​

​អ្នកនាង ពេជ្រ សោភា បាន​បង្ហោះ​ភ្ជាប់​រូបភាព​នោះ​ថា​ ស្រី្ត​ខ្មែរ​ក្រុង​លង្វែក​កូនចៅ​សុំ​ថត​តាមមើលទៅ​រូប​ភាព​ពេញ​ដោយ​សេរីភាព​ផ្លូវចិត្ត​។ ហូល​ដែល​នាង​ខ្ញុំ​ស្លៀក​មាន​អាយុកាល​១០​ឆ្នាំ​ហើយ សុំ​បងប្អូន​ខ្មែរ​កុំ​ប្រកាន់​។ ​តាមរយៈ​នេះ​ មានការ​លើកសរសើរ​ថា​ ស្អាត​ណាស់​បង​ខ្ញុំ​ធ្លាប់​សុបិន​ឃើ​ញ​ខ្លួនឯង​ស្លៀកពាក់​បែប​សម័យ​ល​ងែ្វ​ក​ដែរ​តើ​បង​។

ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Zu E Cambodia បាន​លើកឡើង​ដែរ​ថា​វប្បធម៌​ដ៏​ពិត​មាន​តាំងពី​បុ​រាណ​ខ្មែរ​មិនមែន​ដើរ​តែ​លួច​គេ​ដូច​ថៃ​ទេ​។ ​លួច​គ្រប់​ប្រទេស​លួច​តាំងពី ឡាវ មី​យ៉ាន់​ម៉ា ខ្មែរ យ៉ាប់​ម៉​ង​ថៃ ហើយ​បំភ្លៃ​ប្រវត្តិសាស្ត្រ​ដោយ​មិន​ស្តាប់​តាម​គ្រូ ប្រ​វ​តិ្ត​សាស្ត្រ​ថៃ​វា​សោះ​ថោកទាប​ណាស់​។ ស៊ូ​ស៊ូ​កម្ពុជា​រួមគ្នា​បង្ហាញ​អ្វី​ដែល​ជា​វប្បធម៌​ខ្មែរ​តាមរយៈ​រូបភាព​ផ្សេងៗ​ទាំងអស់គ្នា​៕

ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ចរាចរណ៍៣ ថ្ងៃ មុន

ឆ្នាំ២០២៣ ខេត្តកំពង់ចាម មានអ្នកស្លាប់ព្រោះគ្រោះថ្នាក់ចរាចរណ៍ជាង១រយនាក់ និងរបួសជាង២រយនាក់

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន សម្រេចជួយកសាងកុដិ-ទិញដីពង្រីកវត្តសម្រាប់ព្រះសង្ឃ និងកូននេនសីហា

ព័ត៌មានជាតិ៥ ថ្ងៃ មុន

មន្រ្តី​ក្រសួង​បកស្រាយវីដេអូរថភ្លើង​បើក​​​លើ​​ផ្លូវជាតិ ពលរដ្ឋ​សង្ស័យបើក​ខុស​បច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម