ជីវិតកម្សាន្ដ
ឈុតតំណាងជាតិបវរកញ្ញាកម្ពុជា២រូប ត្រៀមបង្អួតលើឆាកអន្តរជាតិកំពុងអង្រួនបេះដូងអ្នកគាំទ្រ
ភ្នំពេញ ៖ តាមការសង្កេតអំឡុងពេលប៉ុន្មានថ្ងៃមុននេះ បានធ្វើឲ្យកក្រើកពេញបណ្តាញសង្គមហ្វេសប៊ុកបន្ទាប់ពីឈុតតំណាងជាតិរបស់បវរកញ្ញាកម្ពុជា ២រូប ត្រូវបានបញ្ចេញជាសារធារណៈនៅលើបណ្តាញសង្គម។

ឈុតតំណាងជាតិបវរកញ្ញាកម្ពុជាទាំង២រូប ដែលត្រៀមបង្អួតលើឆាកអន្តរជាតិគឺឈុតMiss Grand Cambodia 2021និងឈុតMiss Universe Cambodia 2021ដែលនឹងក្លាយជាការតាមដានក្នុងការប្រឡងសម្រស់ខ្នាតធំលំដាប់ពិភពលោក។

តាមរយៈឈុតទាំង២នេះ គេរំពឹងថានឹងទទួលការចាប់អារម្មណ៍នឹងគាំទ្រខ្លាំង នៅលើឆាកអន្តរជាតិខណៈមហាជនសុទ្ធតែយល់ថា ឈុតតំណាងជាតិទាំងនោះគឺពិតជាមានភាពអស្ចារ្យនិងមានអត្ថន័យច្បាស់ សម្រាប់ការបង្ហាញពិភពលោកដែលសាកសមបំផុតសម្រាប់បវរកញ្ញាតំណាងឲ្យកម្ពុជាទាំង២ រូបនេះ។

១.ឈុតតំណាងជាតិព្យញ្ជនៈខ្មែរ នឹងលើកមកប្រ កួតMiss Grand International២០២១ ដែលពេលនេះ កញ្ញា ប៉ូគឹមថេង សុតធីតា កំពុងនៅថៃនាសមុទ្រភូកេតហើយត្រៀមរួចរាល់សម្រាប់ការគ្រងឡើងឆាប់ៗនេះ។

ជាស្តែងកាលពីថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០២១ស្ថាប័នMiss Grand Cambodiaបានបង្ហាញឈុតតំណាងជាតិដែលនឹងត្រូវគ្រងដោយ Miss Grand Cambodia 2021គឺកញ្ញា ប៉ូគឹមថេង សុតធីតា។ នៅលើផេកផ្លូវការMiss Grand Cambodia បានបង្ហោះភ្ជាប់រូបភាពដ៏អស្ចារ្យនោះថាឈុតនេះមានឈ្មោះថាក្សត្រីក្រុងកម្ពុជានៃវប្បធម៌អរិយធម៌(NationalCostume Miss Grand Cambodia 2021)។

ប្រភពបន្តថា យើងបាននាំយកទាំងព្យញ្ជនៈខ្មែរដួងព្រលឹងជាតិនិងឆ្នេរខ្សាច់សស្អាតនាខេត្តព្រះសីហនុបូកបន្ថែមក្បូរក្បាច់រចនាយ៉ាងប្រណីតនៅក្នុងឈុតមួយនេះ នៅលើឆាកអន្តជាតិ ក្នុងកម្មវិធី MissGrand International 2021។

២.ឈុតតំណាងជាតិជាផ្លូវការមានឈ្មោះថាឈុត «វប្បការិកា ចត្វានិមិត្ត »នឹងត្រូវបានជ្រើសរើសជាឈុតតំណាងជាតិឲ្យព្រះរាជាណាចក្រកម្ពុជាក្នុងការប្រកួតបវរកញ្ញាចក្រវាឡMiss Universe លើកទី៧០ឆ្នាំ២០២១នៅប្រទេសអ៊ីស្រាអែល។ឈុតនេះគ្រងដោយកញ្ញា ងីន ម៉ារ៉ាឌី បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២១។

ស្របពេលជាមួយគ្នានេះដែរឈុតតំណាងជាតិដែលច្នៃឲ្យកញ្ញា ងិន ម៉ារ៉ាឌី ម្ចាស់ម្កុដចក្រវាឡកម្ពុជាឆ្នាំ២០២១បានរំលេចចេញជារូបរាងហើយ ខណៈឈុតនេះ កំពុងទទួលបានការគាំទ្រនិងសរសើរខ្លាំងពីមហាជនព្រមទាំងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន។
ឈុតដែលរំលេចឡើងឆាប់ៗនេះលើឆាកអន្តរជាតិ ត្រូវបានទស្សនិកជនជឿជាក់ថា ប្លែកនិងផ្ទុះការចាប់អារម្មណ៍ខ្លាំងពីបណ្តាអ្នកគាំទ្រ។ លើសពីនេះក៏មានការយល់ថា ងិន ម៉ារ៉ាឌី អាចបង្ហាញនូវអ្វីដែលជាភាពអស្ចារ្យរបស់ស្ត្រីខ្មែរនៅលើឆាកអន្តរជាតិផងដែរ៕
ដោយ ៖ ចាន់រ៉ា











-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


