Connect with us

ជីវិតកម្សាន្ដ

ភាពលេចធ្លោ ៤ចំណុច នាំឱ្យបវរកញ្ញា វៀតណាម ដណ្ដើមបានមកុដ MGI 2021

បានផុស

នៅ

ការប្រកួតប្រជែងសម្រស់ក្នុងវគ្គផ្តាច់ព័ត្រ Miss Grand International 2021 ត្រូវបានបញ្ចប់ទៅកាលពីរាត្រីថ្ងៃសៅរ៍ទី០៤ ខែធ្នូ នៅភូកេត ប្រទេសថៃ ដោយម្ចាស់មកុដប្រចាំឆ្នាំបានទៅលើបវរកញ្ញាតំណាង វៀតណាម កញ្ញា Tein Thuc Thuy Nguyen។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយប្រកាសលទ្ធផល កញ្ញា Tein Thuc Thuy Nguyen ទទួលបានទាំងការគាំទ្រ និងការរិះគន់ ខណៈអ្នករិះគន់លើកឡើងថា បវរកញ្ញារូបនេះស៊ីខ្សែ ​និងមិនមានសមត្ថភាពពិតឡើយ។

ទោះយ៉ាងណា Tein Thuc Thuy Nguyen មិនមែនជាប់ជាម្ចាស់ជយលាភី ដោយសារនាងស៊ីខ្សែ ដូចពាក្យរិះគន់នោះទេ ប៉ុន្តែរូបសម្រស់ សមត្ថភាព និងទេពកោសល្យរបស់នាង​ទៅវិញទេ ​ដែលរុញច្រានបវរកញ្ញារូបនេះឱ្យដណ្ដើមបានមកុដកញ្ញាឯក។

ជុំវិញការរិះគន់ខាងលើ ពេលនេះ ស្ថាបនិកនៃកម្មវិធី Miss Grand International លោក Nawat Itsaragrisil បានចេញមកបកស្រាយហេតុផលមួយចំនួន ដែលនាំ​ឱ្យកញ្ញា Tein Thuc Thuy Nguyen ក្លាយជាម្ចាស់មកុដឆ្នាំ ២០២១។

ស្ថាបនិក និងប្រធាននៃកម្មវិធី Miss Grand International រូបនេះ បញ្ជាក់ថា៖

១. បវរកញ្ញា Tein Thuc Thuy Nguyen មានរូបសម្រស់ស្រស់ស្អាតពីធម្មជាតិ គ្មានការកែកុន វះកាត់មុខកាំបិតសូម្បីបន្តិចឡើយ។

២. នាងមានចំណេះដឹងខ្ពស់ សក្តិសមជាកំពូលស្ត្រីរបស់កម្មវិធី Miss Grand International។ បវរកញ្ញារូបនេះបានបញ្ចប់បរិញ្ញាបត្រ ផ្នែកបដិសណ្ឋារកិច្ច និងការគ្រប់គ្រង នៃសាកលវិទ្យាល័យជាតិ ទីក្រុងហូជីមិញ។ មិនតែប៉ុណ្ណោះ នាងចេះនិយាយដល់ទៅ ៤ភាសាគឺ វៀតណាម អង់គ្លេស ថៃ និងបារាំង។

៣. បវរកញ្ញា Tein Thuc Thuy Nguyen មានចរិតយាថ្លៃថ្នូ និងសហការល្អជាមួយក្រុម។ មុនចូលរួមការប្រកួត និង អំឡុងពេលប្រកួត នាងពិតជារៀបចំខ្លួនបានយ៉ាងល្អ ជាពិសេស នាងមានការសហការពីក្រុមការងាររបស់នាងនៅឯប្រទេសកំណើតផងដែរ។

៤. ​នៅវគ្គ Top 10 និង Top 5 នាងឆ្លើយសំណួរបានយ៉ាងល្អ និងនិយាយដោយភាពជឿជាក់ជាទីបំផុត។ ចំណែកក្នុងវគ្គនីមួយៗនៃការប្រកួតទាំងមូល នាងសុទ្ធតែធ្វើបានល្អ និងលេចធ្លោគ្រប់វគ្គទាំងអស់។

ចំណុចទាំងនេះហើយ ទើបបវរកញ្ញា Tein Thuc Thuy Nguyen ត្រូវបានជ្រើសរើសជាបវរកញ្ញាឯកប្រចាំកម្មវិធី Miss Grand International 2021 ដែលមិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាត ប៉ុន្តែនាងមានទាំងសមត្ថភាពពិត និងមានបុគ្គលិកលក្ខណៈគ្រប់លក្ខខណ្ឌដែលកម្មវិធីតម្រូវ៕

អត្ថបទ៖ សន្យា

ចុចអាន៖ ដឹងសាវតារ Nguyen Thuc Thuy Tien ហើយ ពិតជាសក្ដិសមគ្រងមកុដ Miss Grand International

ចុចអាន៖ អ្នកច្នៃម៉ូតឈុត Evening Gown ប៊ី សុធារី នៅ Miss Charm 2021 គឺជាមនុស្សតែម្នាក់ ដែលច្នៃម៉ូតឲ្យ Miss Grand International 2021 វៀតណាម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម