ជីវិតកម្សាន្ដ
លេចមុខអតីតម្ចាស់មកុដ MGI បវរកញ្ញា Thuy Tien មកកម្ពុជាយ៉ាងភ្ញាក់ផ្អើល
កាលពីថ្ងៃទី ២១ ខែមករា ឆ្នាំ២០២៤ បវរកញ្ញា Nguyen Thuc Thuy Tien និងជាម្ចាស់មកុដកម្មវិធីប្រកួតសម្រស់ Miss Grand International 2021 ស្រាប់តែបង្ហាញវត្តមានយ៉ាងភ្ញាក់ផ្អើលបំផុតលើទឹកដីនៃប្រទេសកម្ពុជា ដើម្បីធ្វើសកម្មភាពសហគមន៍។

យោងតាមការបង្ហោះពីគណនី IG របស់នាងផ្ទាល់ បានបង្ហាញពីឃ្លិបវីដេអូនៃសកម្មភាពសប្បុរសធម៌ដោយរូបនាងបានចែកអំណោយដល់សិស្សានុសិស្ស និងថ្លែងសុន្ទរកថាពេញដោយស្នាមញញឹមលើផ្ទៃមុខ។ អ្វីដែលកាន់តែចាប់អារម្មណ៍ខ្លាំងពីវត្តមានរាជនីសម្រស់របស់វៀតណាម បានធ្វើឲ្យអ្នកគាំទ្រមានអារម្មណ៍សប្បាយរីករាយយ៉ាងក្រៃលែងនិងថែមទាំងយកទូរស័ព្ទរបស់ពួកគេ ដើម្បីថតរូបភាពជាមួយអាយដលរៀងៗខ្លួនទៀតផង។

យ៉ាងណាក៏ដោយ វាមិនមែនេះជារឿងចម្លែកនោះទេដែល Thuy Tien ទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់អ្នកគាំទ្រក្នុងប្រទេសកម្ពុជា។ ក្នុងពេលដែលកម្មវិធីប្រកួត Miss Grand International មានភាពល្បីល្បាញខ្លាំងក្នុងទ្វីបអាស៊ី និងទទួលបានអ្នកគាំទ្រជាច្រើន នរណាក៏ស្គាល់ថានាងជាម្ចាស់មកុដ MGI ដែលរកចំណូលបានច្រើនលើសលុប ដូច្នេះហើយ នាងងាយនឹងទទួលស្គាល់និងមានមនុស្សកោតសរសើរ នៅពេលធ្វើសកម្មភាពសប្បុរសធម៌នៅកម្ពុជា។
នេះក៏ជាលើកទីមួយហើយ ដែលអតីតម្ចាស់មកុដ MGI រូបនេះបានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដើម្បីធ្វើសកម្មភាពមនុស្សធម៌។ កាលពីមុន រូបនាងបានធ្វើការជាមួយក្រុមរបស់ Quang Linh Vlog ដើម្បីជួយ និងសាងសង់អណ្តូងទឹកស្អាតសម្រាប់ប្រជាជនអាហ្វ្រិក។
សូមជម្រាបជូនថា មុនមកដល់ប្រទេសកម្ពុជា បវរកញ្ញា Thuy Tien បានផ្ទុះនូវរឿងអាស្រូវកក្រើកប្រទេសពាក់ព័ន្ធនឹងអំពើពេស្យាចារ កាលពីថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់ថ្នាក់រូបនាងផ្ទាល់បានបាត់មុខមួយរយៈធំពីបណ្ដាញអ៉ិនធើណេត។ ក្រោយមក កាលពីល្ងាចថ្ងៃទី ១៤ ខែវិច្ឆិកាឆ្នាំដដែល នាងស្រាប់តែបានបង្ហាញខ្លួនលើកដំបូងក្នុងកម្មវិធីសម្ពោធរឿងមួយ និងនៅតែទាក់ទាញការចាប់អារម្មណ៍ខ្លាំងពីក្រុមអ្នកសារព័ត៌មាននិងភ្នែកមហាជនដដែល៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តារ៉ាម៉ូដែលស៊ិចស៊ី វៀតណាម ដែលកាត់ទោសជាប់ពន្ធនាគារកក្រើកប្រទេស មានជីវិតតស៊ូខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


