ព័ត៌មានជាតិ
លោក តាន់ ហ្សង់ហ្វ្រង់ស័រ៖ ដោះស្រាយបញ្ហាព្រំដែន ត្រូវការតែអ្នកជំនាញមុតស្រួច មិនត្រូវការអ្នកជាតិនិយម អ្នកនយោបាយឡើយ
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក តាន់ ហ្សង់ហ្វ្រង់ស័រ បានគូសបញ្ជាក់ថា ការដោះស្រាយបញ្ហាព្រំដែន គឺត្រូវការតែអ្នកជំនាញផ្នែកភូមិសាស្ត្រ អ្នកជំនាញផ្នែកផែនទី អ្នកជំនាញដ៏មុតស្រួច ហើយគេមិនត្រូវការអ្នកនយោបាយ អ្នកជាតិនិយមឡើយ ។ លោក បានបញ្ជាក់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចនាយករដ្ឋមន្ត្រីទៅកាន់ប្រទេសឡាវ នារសៀលថ្ងៃទី២៦ ខែមីនា នេះ។

លោករដ្ឋមន្ត្រីប្រតិភូ បានបន្ថែមថា ការវាស់វែង ការកត់ត្រា ការកំណត់ទីតាំងបង្គោលព្រំដែន កន្លែងដែលត្រូវដាំបង្គោល និងការកំណត់ចំនួនបង្គោលដែល គឺត្រូវចំណាយពេលវេលាយូរ។ ទោះការដោះស្រាយបញ្ហាព្រំដែនជាមួយឡាវ ឬជាមួយបណ្ដាប្រទេសផ្សេងទៀតត្រូវការពេលវេលាយូរក៏ដោយ ក៏នៅតែជាសញ្ញាល្អសម្រាប់រាជរដ្ឋាភិបាលកម្ពុជា។ លោក ហ៊ានអះអាងថា ចំណាយពេលយូរ ជាសញ្ញាល្អសម្រាប់កម្ពុជា ព្រោះតែការរក្សារការពារទឹកដីកម្ពុជាឱ្យបានគង់វង្សសម្រាប់កូនខ្មែរជំនាន់ក្រោយ មិនមែនជារឿងលេងសើច ហើយការរក្សាទឹកដីកម្ពុជាឱ្យគងវង្ស មិនអាចជារឿងលេងសើចឡើយ។
សម្រាប់លោក តាន់ ហ្សង់ហ្វ្រង់ស័រ ការចចារបញ្ហាព្រំដែន និងការរក្សាទឹកដីឱ្យបានគងវង្ស គឺជាទម្ងន់នៃការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាលចំពោះមុខប្រវត្តិសាស្ត្រ ការណ៍នេះហើយបានតម្រូវឱ្យកម្ពុជាត្រូវតែតស៊ូយ៉ាងស្វិតស្វាញក្នុងពេលអង្គុយចចាររឿងព្រំដែន។

គួរជម្រាបជូនបន្តិចថា សម្រាប់ដំណើរការនៃការបោះបង្គោលព្រំដែនរវាងប្រទេសកម្ពុជា ឡាវ គឺនៅសេសសល់ចំនួនត្រឹមតែ១៤%ទៀតតែប៉ុណ្ណោះ ខណៈទាំងកម្ពុជា ទាំងឡាវសុទ្ធតែបានប្ដេជ្ញាបន្តជំរុញដោះស្រាយបញ្ហាព្រំដែននេះ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១៤ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


