Connect with us

ជីវិតកម្សាន្ដ

កញ្ញា ងិន ម៉ារ៉ាឌី ពោលពាក្យប៉ុន្មានឃា្ល ក្រោយមិនទទួលបានជោគជ័យនៅ Miss Universe 2021

បានផុស

នៅ

បវរកញ្ញាចក្រវាលកម្ពុជា កញ្ញា ងិន ម៉ារ៉ាឌី បានពោលពាក្យប៉ុន្មានឃ្លា ក្រោយមិនទទួលបានភាពជោគជ័យជូនប្រទេសកម្ពុជា នៅក្នុងការប្រកួត Miss Universe 2021 វគ្គផ្ដាច់ព្រ័ត្រនៅព្រឹកនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះបើតាមផេកហ្វេសប៊ុកផ្លូវការរបស់ កញ្ញា ងិន ម៉ារ៉ាឌី បាន​បង្ហោះ​ថា នាងខ្ញុំបានប្រឹងប្រែងអស់ពីសមត្ថភាពរបស់នាងខ្ញុំហើយដើម្បីបងប្អូនទាំងអស់គ្នា ដើម្បីកម្ពុជា។ សូមអរគុណពុកម៉ែបងប្អូន ដែលតែងតែនៅពីក្រោយ គាំទ្រ ស្រលាញ់ និងផ្ដល់កម្លាំងចិត្តដល់រូបនាងខ្ញុំកន្លងមក។

តាមរយៈការផុសមួយនេះ យើងបានឃើញថា មានប្រជាជនខ្មែរជាច្រើន រួមជាមួយអ្នកគាំទ្រវិស័យបវរកញ្ញា និងជាពិសេសហ្វេនៗរបស់ ម៉ារ៉ាឌី ផ្ទាល់បានកោតសរសើរ និងលើកទឹកចិត្តដល់កញ្ញាថា (អ្នកធ្វើបានល្អហើយ ខ្ញុំមោទកភាពចំពោះអ្នក) នេះបានបង្ហាញឲ្យឃើញ ពីទឹកចិត្តដល់ប្រពៃរបស់ប្រជាជនខ្មែរ ចំពោះកញ្ញា បើទោះបីជាមិនទទួលបានជ័យជម្នះ ប៉ុន្តែនៅតែគាំទ្រ និងស្រលាញ់ ចំពោះការខិតខំប្រែងរបស់ ម៉ារ៉ាឌី នៅលើឆាកអន្តរជាតិ ដោយលើកបង្ហាញវប្បធម៌ខ្មែរ ដើម្បីឲ្យបរទេសបានស្គាល់។

គួររំលឹកផងដែរថា កាលពីរការប្រកួតបឋមរបស់ Miss Universe Cambodia កញ្ញា ងិន ម៉ារ៉ាឌី បានធ្វើឲ្យប្រជាជនខ្មែរជាច្រើន បានកោតសរសើរមិនដាច់ពីមាត់ចំពោះសម្រស់ និងសមត្ថភាព បើទោះជាមានភាព​រអាក់រអួលបន្តិចមែន ប៉ុន្តែមិនជាថ្វី ម៉ារ៉ាឌី បានគ្រប់គ្រងស្ថានការបានល្អឡើងវិញ និងផ្ដល់ស្នាមញញឹមដល់អ្នកគាំទ្រ៕

អត្ថបទ៖ ផានិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

លោកស្រី ធី សុវណ្ណថា បធិសេធការចុះហត្ថលេខាដកតួនាទីប្រធានភូមិបាលក្រុងអរិក្សត្រ ដែលលោកស្រីអះអាងថា ជាហត្ថលេខាក្លែងក្លាយ

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រី និងអភិបាលខណ្ឌពោធិសែនជ័យ រៀបចំអាហារសាមគ្គីជាមួយប្រតិភូបុគ្គលិក ជិត ១០០ រោងចក្រ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ធនាគារបរទេស ២ ប្ដឹងជំទាស់ការលក់អគារតម្លៃរាប់លានដុល្លាររបស់អតីត​សេដ្ឋិនី វៀតណាម ដែលរងទោសប្រហារជីវិត

សេដ្ឋកិច្ច១១ ម៉ោង មុន

សមាគមធនាគារនៅកម្ពុជា បដិសេធ ការចុះផ្សាយថា ការទូទាត់តាមប្រព័ន្ធឌីជីថល ធ្លាក់ចុះ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្ពុជា ជាមេកន្ទ្រាញគ្រងលើអត្រាស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍​ខ្ពស់ជាងគេនៅអាស៊ាន

Sokha Hotels

ព័ត៌មានពេញនិយម